អន្តរជាតិ
កូរ៉េខាងជើង បាញមីស៊ីលបាលីស្ទិកទៅសមុទ្រខាងកើត
18, Dec 2022 , 11:00 am        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែធ្នូ បានបាញ់មីស៊ីលបាលីស្ទិកទៅសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់កងទ័ពកូរ៉េខាងត្បូង។

 
យោធាកូរ៉េខាងត្បូង មិនបានបញ្ជាក់ពីប្រភេទមីស៊ីលបាលីស្ទិកនេះឡើយ។ ជប៉ុនឯណោះវិញ ក៏បញ្ជាក់ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងដែរ។
 
ការបាញ់នៅថ្ងៃទី១៨ ខែធ្នូ ធ្វើឡើងមួយខែក្រោយកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 ។ នៅថ្ងៃទី១៧ ខែធ្នូ កូរ៉េខាងជើង ក៏ប្រកាសពីជោគជ័យក្នុងការសាកល្បងម៉ូទ័រជំរុញដែលប្រើឥន្ធនៈរឹង ខណៈដែលពេលបច្ចុប្បន្នមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ប្រើម៉ូទ័រដែលជំរុញដោយឥន្ធនៈរាវ។
 
ទោះរងទណ្ឌកម្មជុំទិសក្ដី ទីក្រុងព្យុងយ៉ាង ប្រឹងអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនដើម្បីផលិតអាវុធដែលកាន់តែទំនើប។ ប្រមុខដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុន ប្រកាសហើយថា កូរ៉េខាងជើងចង់បានកម្លាំងនុយក្លេអ៊ែរខ្លាំងក្លា ហើយគ្មានការត្រឡប់ក្រោយគោលនយោបាយនុយក្លេអ៊ែរឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com