កីឡាជាតិ
ជាតិ
សង្គមជាតិ
ក្តីសុបិនចង់ឃើញ គុនល្បុក្កតោខ្មែរ ល្បីពេញពិភពលោក និងក្លាយជាកីឡាអូឡាំពិក… 
×![]()
ភ្នំពេញ៖ គុនល្បុក្កតោ គឺជាក្បាច់គុនដូចតាខ្មែរតាំងពីច្រើនសតវត្សរ៍មកហើយ។ ក្បាច់គុននេះ ទើបត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះ។ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃសហព័ន្ធល្បុក្កតោ និងជាអគ្គលេខាធិកានៃគណកម្មការជាតិអូឡាំពិកកម្ពុជាផងដែរនោះ ចង់ឃើញក្បាច់គុននេះ ត្រូវបានគេបណ្តុះបណ្តាលគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា រួមទាំងនៅក្នុងវត្តអារាមផងដែរ។
ទាក់ទងទៅនឹងការពង្រីកវត្តមានៃកីឡានេះ លោក វ៉ាត់ ចំរើន មិនត្រឹមតែចង់ឃើញវាអស្ចារ្យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែលោកចង់ឃើញកីឡានេះ ត្រូវបានគេដាក់បញ្ចូលទៅក្នុងប្រភេទកីឡាអូឡាំពិកនាពេលអនាគត។ តើកម្ពុជាអាចក្លាយទៅជាម្ចាស់ក្បាច់គុនល្បុក្កតោល្បីល្បាញនៅលើពិភពលោកបានដែរឬទេ?
សូមអញ្ជើញទស្សនាកិច្ចសន្ទនាខ្លីរវាងលោក វ៉ាត់ ចំរើន និងអ្នកសារព័ត៌មាន Thmeythmey.com លោក គី សុខលីម ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com