ព្រឹត្តិការណ៍ World Cup 2022 វគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីនទល់បារាំង ក្នុងកីឡដ្ឋាន Lusail Iconic ប្រទេសកាតា វេលាម៉ោង ១០យប់ ថ្ងៃទី១៨ ធ្នូ។ Lionel Messi និង Kylian Mbappe គឺជាកីឡាករជួរមុខលេចធ្លោរក្នុងព្រឹត្តិការណ៍នេះ ។ហើយនេះគឺជាស្ថិតិ កំណត់ត្រា ដែលខ្សែប្រយុទ្ធដែលពាក់អាវលេខ១០ ទាំង Lionel Messi និង Kylian Mbappe ធ្វើបាន ព្រមទាំងកំពុងសម្លឹងការបង្កើតកំណត់ត្រាបន្ថែមទៀតមុនការប្រកួតមកដល់ និងក្រោយពេលប្រកួត។
Lionel Messi និង Kylian Mbappe ដែលជាមិត្តរួមក្រុមនៅ Paris Saint Germain នឹងត្រូវជួបប្រកួតតទល់គ្នាសារជាថ្មីក្នុងព្រឹត្តិការណ៍ World Cup 2022 ក្នុងវគ្គផ្តាច់ព្រ័ត្រ។ កីឡាករទាំងពីរធ្លាប់បានជួបប្រកួតប្រជែងគ្នាក្នុង World Cup 2018 ម្តងរួចមកហើយដោយកាលនោះ បារាំងយកឈ្នះអាហ្សង់ទីន ៤-៣ វគ្គ ១៦ក្រុមចុងក្រោយ។
កំណត់ត្រាដែល Messi និង Mbappe ដែលអាចបំបែកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ៖
- Messi នឹងបង្ហាញខ្លួនលើកទី២៦ របស់គេនៅ World Cup ពេលលេងទល់បារាំង ដោយរូបគេនឹងបំបែកកំណត់ត្រាលោក Lothar Matthaus ដែលលេងបាន ២៥ប្រកួត។
- ប្រសិនបើអាហ្សង់ទីនឈ្នះតាមធម្មតាក្នុងរយៈពេល ៩០នាទី ឬក្នុងម៉ោងបន្ថែមនោះ Messi និងតាមស្មើកំណត់ត្រារបស់លោក Miroslav Klose សម្រាប់ជ័យជម្នះ ១៧លើកនៅ World Cup។
Messi អាចនឹងក្លាយជាកីឡាករដំបូងគេបង្អស់ដែលឈ្នះស្បែកជើងមាស ២លើកនៅព្រឹត្តិការណ៍ World Cup ដោយរូបគេធ្លាប់បានឈ្នះកាលឆ្នាំ ២០១៤ នៅប្រេស៊ីល។
- Mbappe ដែលធ្លាប់បានស៊ុត ១គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រទល់ក្រូអាស៊ី កាលឆ្នាំ ២០១៨។ បើគេអាចរកគ្រាប់ម្តងទៀត រូបគេនឹងក្លាយជាកីឡាករទីប្រាំប្រចាំប្រវត្តិសាស្ត្រដែលអាចស៊ុត ២គ្រាប់នៅវគ្គផ្ដាច់ព្រ័ត្រ World Cup បន្ទាប់ពីវីរបុរសបាល់ទាត់ Izidio Neto(Vava) របស់ប្រេស៊ីល, Pele របស់ប្រេស៊ីល, Paul Breitner របស់អាល្លឺម៉ង់និង Zinedine Zidane របស់បារាំង។
- Mbappe ក៏អាចក្លាយជាកីឡាករដំបូងដែលអាចស៊ុត ២គ្រាប់នៅក្រៅប្រអប់គ្រោះថ្នាក់ក្នុង World Cup វគ្គផ្តាច់ព្រ័ត្រ។
- ប្រសិនបើ Mbappe និង Messi អាចស៊ុតបាល់បញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រ នោះពួកគេនឹងក្លាយជាគូប្រកួតប្រជែង ដែលមកពីក្លិបដូចគ្នា ហើយអាចស៊ុតបាល់បញ្ចូលនៅ World Cup ផ្តាច់ព្រ័ត្រ ដូចកាលឆ្នាំ ១៩៧៤ អតីតមិត្តរួមក្រុមនៅ Bayern Munich លោក Paul Breitner និង Gerd Muller ធ្លាប់ធ្វើបានសម្រាប់អាល្លឺម៉ង់។
ជំនួបតទល់ម្តងទៀតរវាងតារាឆ្នើមវ័យ ៣៥ឆ្នាំ ទល់និងតារាវ័យក្មេង ២៣ឆ្នាំ ហើយពាក់អាវលេខ ១០ដូចគ្នានៅក្រុមជម្រើសជាតិរៀងៗខ្លួន មានកំណត់ត្រា និងស្ថិតិដូចខាងក្រោមនេះ៖
អាជីពនៅក្រុមជម្រើសជាតិ
Messi
១៧១ ប្រកួត
៩៦ គ្រាប់
៥៥ បញ្ជូនបាល់
១០៥ លើកឈ្នះ, ៣៩ លើកស្មើ, ២៧ លើកចាញ់
Mbappe
៦៥ ប្រកួត
៣៣ គ្រាប់
២៣ បញ្ជូនបាល់
៣៩ លើកឈ្នះ, ១៦ លើកស្មើ, ១០ លើកចាញ់
ការបង្ហាញខ្លួននៅ World Cup
Messi
បង្ហាញខ្លួន ២៥ ប្រកួត
រកបានគ្រាប់បាល់ ១១ គ្រាប់
បញ្ជូនបាល់ ៨ លើក
១៦ លើកឈ្នះ, ៤ លើកស្មើ, ៥ លើកចាញ់
Mbappe
បង្ហាញខ្លួន ១៣ ប្រកួត
រកបានគ្រាប់បាល់ ៩ គ្រាប់
បញ្ជូនបាល់ ១ លើក
១១ លើកឈ្នះ, ១ លើកស្មើ, ១ លើកចាញ់
Messi ស្ថិតក្នុងចំណោមកីឡាករ ៨នាក់ដែលរកគ្រាប់បាល់ច្រើនក្នុងព្រឹត្តិការណ៍ World Cup
Miroslav Klose – ១៦ គ្រាប់ក្នុងចំណោម ២៤ ប្រកួត
Ronaldo Nazario – ១៥ គ្រាប់ក្នុងចំណោម ១៩ ប្រកួត
Gerd Muller – ១៤ គ្រាប់ក្នុងចំណោម ១៣ ប្រកួត
Just Fontaine – ១៣ គ្រាប់ក្នុងចំណោម ៦ ប្រកួត
Pele – ១២ គ្រាប់ក្នុងចំណោម ១៤ ប្រកួត
Sandor Kocsis – ១១ គ្រាប់ក្នុងចំណោម ៥ ប្រកួត
Jurgen Klinsmann – ១១ គ្រាប់ក្នុងចំណោម ១៧ ប្រកួត
Lionel Messi – ១១ គ្រាប់ក្នុងចំណោម ២៥ ប្រកួត
កំណត់ត្រាគ្រាប់បាល់នៅក្រុមជម្រើសជាតិ
អាហ្សង់ទីន
Lionel Messi – ១១ គ្រាប់ក្នុងចំណោម ២៥ ប្រកួត
Gabriel Batistuta – ១០ គ្រាប់ក្នុងចំណោម ១២ ប្រកួត
Diego Maradona – ៨ គ្រាប់ក្នុងចំណោម ២១ ប្រកួត
Guilhermo Stabile – ៨ គ្រាប់ក្នុងចំណោម ៤ ប្រកួត
Mario Kempes – ៦ គ្រាប់ក្នុងចំណោម ១៨ ប្រកួត
Gonzalo Higuain – ៥ គ្រាប់ក្នុងចំណោម ១៤ ប្រកួត
បារាំង
Just Fontaine – ១៣ គ្រាប់ក្នុងចំណោម ៦ ប្រកួត
Kylian Mbappe – ៩ គ្រាប់ក្នុងចំណោម ១៣ ប្រកួត
Thierry Henry – ៦ គ្រាប់ក្នុងចំណោម ១៧ ប្រកួត
Zinedine Zidane – ៥ គ្រាប់ក្នុងចំណោម ១២ ប្រកួត
Michel Platini – ៥ គ្រាប់ក្នុងចំណោម ១៤ ប្រកួត
Olivier Giroud – ៥ គ្រាប់ក្នុងចំណោម ១៧ ប្រកួត