ជាតិ
កម្ពុជា ទទួលបានចំណូល៨៥លានដុល្លារ ពីការលក់ផ្លាកលេខពិសេស ក្នុងរយៈពេល១១ខែ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបពី MPWT
× ភ្នំពេញ៖ រយៈពេល១១ ឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលប្រមាណ ៨៥លានដុល្លារ ពីការលក់ផ្លាក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៥ធ្នូ។
គិតចាប់ពីមករា ដល់ខែវិច្ឆិកា ក្រសួងសាធារណការ និងដឹកជញ្ជូន អាចលក់ផ្លាកលេខពិសេសបានប្រមាណ ២១៥ពាន់លេខ ដែលទទួលបានចំណូលជាង ៥៧លានដុល្លារ និងលេខពិសេសផ្ទាល់ខ្លួនលក់បានជាង ១៥ពាន់លេខ ទទួលបានចំណូល ២៨លានដុល្លារ។
ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់វិច្ឆិកា ទទួលបានចំណូលប្រមាណ ១៩លានដុល្លារ កើនឡើងប្រមាណ ២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន អំឡុងខែមករា ឆ្នាំ២០២០។ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គេអាចដាក់ជាឈ្មោះជាឡាតាំង ឬជាលេខ ដោយមិនលើសពី៨ខ្ទង់ ហើយផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ Cambodia។ នៅពេលផ្ទេរកម្មសិទ្ធិរថយន្ត ម្ចាស់យានយន្តក៏អាចរក្សាលេខចុះបញ្ជីពិសេសនេះទុក សម្រាប់ប្រើជាមួយរថយន្តថ្មីផងដែរ។ ក្រសួងសាធារណការ អះអាងថា ការបង្កើតឲ្យមានលេខចុះបញ្ជីពិសសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ប្រជាពលរដ្ឋ និងរកចំណូលជូនរដ្ឋ៕
Tag:
ក្រសួងសាធារណការ
ផ្លាកលេខពិសេស
© រក្សាសិទ្ធិដោយ thmeythmey.com