ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​រលាក​ខួរក្បាល​ដែល​អ្នក​គួរ​យល់​ដឹង​
21, Dec 2022 , 6:59 am        
រូបភាព
ជំងឺ​រលាក​ខួរក្បាល​ច្រើន​បណ្តាលមកពី​ជំងឺឆ្លង​ដោយសារ​វី​រ៉ុស ។ ជំងឺ​នេះ​អាច​បង្ក​អោយ​មាន​រោគសញ្ញា​ដូច​ជា​ជំងឺ​ផ្តាសាយ​ដូចជា ក្តៅខ្លួន ឬ​ឈឺ​ក្បាល​ខ្លាំង​ព្រមទាំង​គិត​អ្វី​មួយ​មិន​ចេញ ប្រកាច់ ឬ​មាន​បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​សសៃប្រសាទ ឬ​ការធ្វើ​ចលនា ។ ករណី​ជា​ច្រើន​នៃ​ជំងឺ​រលាក​ខួរក្បាល​ប្រហែលជា​មិន​បាន​សម្គាល់​ដឹង​ទេ​ដោយសារតែ​វា​កើត​ឡើង​ជា​លក្ខណៈ​ផ្តាសាយ​ស្រាល ឬ​មិន​មាន​រោគសញ្ញា​សោះ ។ ករណី​ធ្ងន់ធ្ងរ ដែល​ជា​បញ្ហា​កម្រ​នោះ​គឺ​អាច​គំរាម​គំហែង​ដល់​ជីវិត​បាន ។

 
​ដោយសារ​តែ​រយៈពេល​នៃ​ការ​កើត​ជម្ងឺ​រលាក​ខួរក្បាល​មិនអាច​ព្យាករណ៍​ទុក​បាន ការដាក់​រោគវិនិច្ឆ័យ និង​ព្យាបាល​គឺជា​រឿង​សំខាន់ ។
 
​មនុស្ស​ភាគច្រើន​ដែល​មាន​បញ្ហា​រលាក​ខួរក្បាល​ដោយសារ​វី​រ៉ុស​ច្រើន​តែ​មិន​មាន​រោគស​ញ្ញា ឬ​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ​៖
 
•ឈឺក្បាល​
•​ក្តៅខ្លួន​
•ឈឺ​សាច់ដុំ ឬ​សន្លាក់​
•អស់កម្លាំង ឬ​ខ្សោយ​។
 
​ករណី​ដែល​ធ្ងន់ធ្ងរ​ត្រូវតែ​មាន​ការព្យាបាល​អោយ​បាន​លឿន ។ រោគសញ្ញា​ប្រហែលជា​មាន​ដូចជា​៖
 
•​ឈឺ​ក្បាល​ខ្លាំង​
•ក្តៅខ្លួន​
•ផ្លាស់ប្តូរ​ស្មារតី​
•វង្វេងវង្វាន់ ឬ​ឡេះឡាស​
•ប្រែប្រួល​ចរិកលក្ខណៈ​
•​ប្រកាច់​
•បាត់បង់​ញាណ ឬ​ស្លាប់​មួយ​ចំហៀង​ខ្លួន​
•ខ្សោយ​សាច់ដុំ​
•​ឃើញ​របស់​អ្វី​ដែល​គេ​មើល​មិនឃើញ​
•មើលឃើញ​ពី​រៗ​
•មាន​ក្លិនស្អុយ​
•មាន​បញ្ហា​លើ​ការនិយាយ ឬ​ស្លាប់​
•បាត់បង់​ស្មារតី​​ ។
 
​រោគសញ្ញា​របស់​ទារក និង​កុមារ​តូចៗ​មានដូចជា​៖
 
•ប្រហើ​យ​ឡើង​ប៉ោង និង​ទន់​
•​ក្អួតចង្អោ​
•រឹង​ខ្លួន​
•យំ​អត់​ឈប់​
•​យំ​កាន់តែខ្លាំង​នៅ​ពេល​លើក​ឡើង​
•មិន​បៅ​ ។
 
​ពេល​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​
 
​ត្រូវតែ​មាន​ការថែទាំ​ជាបន្ទាន់​ប្រសិនបើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល​ធ្លាប់​មាន​រោគសញ្ញា​ពាក់ ព័ន្ធ​នឹង​ករណី​ធ្ងន់ធ្ងរ​របស់​ជំងឺ​រលាក​ខួរក្បាល ។ ការឈឺ​ក្បាល ក្តៅខ្លួន និង​ប្រែ​ប្រួស​ស្មារតី​ធ្ងន់ធ្ងរ​ច្រើនតែ​កើតមាន​ជា​រលាក​ខួរក្បាល​លើ​កុមារ​ធំៗ និង​មនុស្ស​វ័យ​កណ្តាល ហើយ​ត្រូវតែ​មាន​ការថែទាំ​ជាបន្ទាន់ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com