កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
AFF Cup៖ ក្រោយបើកឆាកឈ្នះហ្វីលីពីន កម្ពុជាត្រូវធ្វើដំណើរទៅជួបឥណ្ឌូណេស៊ីដល់ផ្ទះ
21, Dec 2022 , 11:09 am        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា អប់អរគ្រាប់បាល់ទី២ ដែលស៊ុតបញ្ចូលទី ដោយ អន់ ចាន់ប៉ូលីន ក្នុងជំនួបជាមួយ ហ្វីលីពីន
ក្រុមជម្រើសជាតិកម្ពុជា អប់អរគ្រាប់បាល់ទី២ ដែលស៊ុតបញ្ចូលទី ដោយ អន់ ចាន់ប៉ូលីន ក្នុងជំនួបជាមួយ ហ្វីលីពីន
ក្រុមជម្រើសជាតិកម្ពុជា ត្រូវបន្តដំណើរទៅជួបឥណ្ឌូណេស៊ីនៅជំនួបទី២ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅថ្ងៃទី២៣​ ខែធ្នូ។ ក្នុងជំនួបបើ់កឆាកពូល A កម្ពុជាបានយកឈ្នះហ្វីលីន ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២០ ខែធ្នូ។



កីឡាករកម្ពុជាទាំង ២៤រូប រួមជាមួយប្រតិភូ គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស បានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូនេះ ដោយត្រូវចែកចេញជាពីក្រុម។ ក្រុមទី១ ត្រូវធ្វើដមណើរទៅប្រទេសថៃ រួចប្ដូជើងយន្ដហោះ ដើម្បីបន្ដទៅប្រទេសជាម្ចាស់ផ្ទះ រីឯ មួយក្រុមទៀត ត្រូវធ្វើដំណើរ ទៅប្រទេសម៉ាឡេស៊ី រួចបន្ដទៅឥណ្ឌូណេស៊ី។
  

 ជម្រើសជាតិកម្ពុជា និងប្រតិភូ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស មកដល់ព្រលានយន្ដហោះ រូបពី VDO សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
មុនប៉ះឥណ្ឌូណេស៊ី នាជំនួបជើងទី២ ពូល A នៅកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា កម្ពុជា បានយកឈ្នះ ហ្វីលីពីនរួចហើយនៅប្រកួតបើកឆាកពូល A ក្នុងលទ្ធផល ៣-២ ថ្ងៃទី២០ ខែធ្នូ។ 
 
ក្នុងពូល A នេះ ថៃឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយពួកគេយកឈ្នះព្រុយណេ ៥-០ ឯកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី២ ដ្បិតមានសំណល់គ្រាប់បាល់តិចជាងថៃ។ 
សម្រាប់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីជួបឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូរួច នឹងត្រូវទទួលភ្ញៀវព្រុយណេនៅថ្ងៃទី២៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនទៅជួបម្ចាស់ជើងឯកថៃសម្រាប់ជំនួបចុងក្រោយនៅ៤ថ្ងៃបន្ទាប់៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com