ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺគ្រុនពោះវៀនឆ្លងមកពីណា? 
×![]()
ជំងឺគ្រុនពោះវៀនបង្កឡើងដោយបាក់តេរី ដែលរាលដាលយ៉ាងរហ័សមួយឈ្មោះថា Salmonella Typhi ។ ថ្វីបើវាមានភាពទាក់ទងគ្នាមែន ប៉ុន្តែវាមិនដូចគ្នានឹងបាក់តេរីដែលធ្វើអោយមានជំងឺ Salmonellosis ដែលជាជំងឺដ៏ធ្ងន់ធ្ងររបស់ពោះវៀននោះទេ ។
ផ្លូវឆ្លងពីលាមកមកមាត់
បាក់តេរីដែលធ្វើអោយកើតជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការទទួលទានអាហារ ឬទឹកដែលមានមេរោគ និងពេលខ្លះតាមរយៈការប៉ះពាល់អ្នកមានជំងឺនេះស្រាប់ ។ ក្នុងប្រទេសកំពុងអភិវឌ្ឈន៍ និងជាកន្លែងដែលមានការរាតត្បាតជំងឺគ្រុនពោះវៀន ភាគច្រើនគឺកើតឡើងដោយការទទួលទានទឹក ដែលមានមេរោគ និងកង្វះអនាម័យ ។
ចំពោះប្រជាជនដែលរស់នៅក្នុងប្រទេសអភិវឌ្ឈន៍វិញអាចឆ្លងបាក់តេរីគ្រុនពោះវៀនបានតាមរយៈការធ្វើដំណើរ និងតាមលាមកមកមាត់ ។នេះមានន័យថា បាក់តេរី S. Typhi ត្រូវបានបញ្ចេញតាមលាមក ហើយពេលខ្លះក៏នៅក្នុងទឹកនោមរបស់អ្នកជំងឺដែរ ។ អ្នកអាចឆ្លងជំងឺ នេះបានប្រសិនបើអ្នកបរិភោគអាហារដែលធ្វើឡើងដោយអ្នក ជំងឺគ្រុនពោះវៀនដែលពួកគេមិនបានលាងសំអាតត្រឹមត្រូវក្រោយចេញពីបន្ទប់ទឹក ។ អ្នកក៏អាចឆ្លងបានដែរតាមរយៈការទទួលទានទឹកដែលមានបាក់តេរីនៅក្នុងនោះ ។
អ្នកផ្ទុកជំងឺគ្រុនពោះវៀន
ទោះបីជាក្រោយពីព្យាបាលដោយថ្នាំអង់ទីបីយ៉ូទិចហើយក៏ដោយ មួយចំនួនតូចនៃអ្នកជាពីជំងឺគ្រុនពោះវៀនហើយនៅតែបន្តមានវត្តមានបាក់តេរីនៅក្នុងពោះវៀន ឬថង់ទឹកប្រមាត់របស់ពួកគេរយៈពេលច្រើនឆ្នាំដដែល ។ មនុស្សទាំងនេះត្រូវបានគេអោយឈ្មោះថា អ្នកផ្ទុកជំងឺរ៉ាំរ៉ៃ ព្រោះពួកគេបានទម្លាក់បាក់តេរីនោះទៅតាមលាមក និងអាចចម្លងទៅអ្នកផ្សេងទៀតបានថ្វីបើពួកគេមិនមានរោគសញ្ញាអ្វីទៀតក៏ដោយ ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com