អន្តរជាតិ
តៃវ៉ាន់ បញ្ចេញយន្តហោះទៅប្រដេញយន្តហោះចម្បាំងចិនដែលចូលតំបន់ការពារដែនអាកាសខ្លួន
22, Dec 2022 , 5:49 pm        
រូបភាព
ដោយ:
តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនដើម្បីប្រដេញយន្តហោះចិន៣៩គ្រឿងដែលហោះចូលតំបន់ការពារដែនអាកាសនៅភាគអាគ្នេយ៍របស់ខ្លួន។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃទី២២ ខែធ្នូ។

 
បន្ថែមពីលើសម្ពាធការទូត សេដ្ឋកិច្ច តៃវ៉ាន់ជាងពីរឆ្នាំមកនេះរងការបំពានពីកងកម្លាំងអាកាសចិនជាញឹកញាប់ ពិសេសបេសកកម្មឈ្លានពានតំបន់ការពារដែនអាកាសនៅភាគអាគ្នេយ៍របស់កោះមួយនេះ។
 
បើតាមរបាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ដែលលម្អិតពីសកម្មភាពចិនបំពានតំបន់ការពារដែនអាកាសខ្លួន២៤ម៉ោងចុងក្រោយ ការឈ្លានពានរបស់ចិននៅថ្ងៃទី២២​ ខែធ្នូ រួមមានយន្តហោះចម្បាំង២១គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក៤គ្រឿង ក៏ដូចជាយន្តហោះចាក់ប្រេងលើអាកាស និងយន្តហោះប្រឆាំងនាវាមុជទឹក។ 
 
ជាការឆ្លើយតបនឹងសកម្មភាពដ៏គឃ្លើននេះ តៃវ៉ាន់បានដាក់ប្រព័ន្ធការពារមីស៊ីលដើម្បីត្រួតពិនិត្យយន្តហោះចម្បាំងខ្លួនដែលបញ្ជូនទៅព្រមានកងកម្លាំងអាកាសចិនផងដែរ។
 
តាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះចិនជាច្រើនហោះឆ្លងកាត់លើផ្លូវទឹក Bashi ទៅតំបន់មួយក្បែរឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះតៃវ៉ាន់។ បន្ថែមពីនេះ នាវាទ័ពជើងទឹកចិនបីគ្រឿងក៏ត្រូវបានចាប់សញ្ញាឃើញនៅក្បែរកោះដែរ៕
 
 
 
 
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com