ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សូម​ប្រយ័ត្ន​! លំពែង​ធ្វើការ​មិន​បាន​ល្អ នឹង​បង្ក​ជា​អាការៈ​ទាំងនេះ
24, Dec 2022 , 6:59 am        
រូបភាព
លំពែង​របស់​មនុស្ស​យើង​មាន​នាទី​ផលិត​អ័រម៉ូន និង​អង់ស៊ីម​ជា​ច្រើន​សម្រាប់​ជំនួយ​ដល់​ការ​រំលាយ​អាហារ​។ ដូច្នេះ​នៅ​ពេល​លំពែង​មាន​បញ្ហា វា​អាច​នឹង​បង្ក​ជា​អាកា​រៈ​មិន​ស្រួល​ក្នុង​ខ្លួន​ដែល​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ អ្នកជំនាញ​ខាង​ក្រពះ​ពោះវៀន បាន​ប្រាប់​ថា បើសិនជា​អ្នកមាន​អាកា​រៈ​ព្រមាន​ដូច​ខាងក្រោម​នេះ មាន​ន័យ​ថា លំពែង​កំពុង​តែ​មាន​បញ្ហា​ហើយ​។

 
លាមក​ប្រែ​ពណ៌
លំពែង​មាន​នាទី​ផលិត​អង់ស៊ីម​ជា​ច្រើន​ដើម្បី​ជួយ​ដល់​រាង​កាយ​បឺត​ស្រូប​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​ដូច​ជា វីតាមីន A, E និង K​។ បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា លាមក​អ្នក​ហាក់បីដូចជា​អណ្តែត និង​មាន​ពណ៌​ស្លេក វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​បឺត​ស្រូប​ជីវជាតិ​ពី​ចំណីអាហារ​មិន​បាន​គ្រប់គ្រាន់​ហើយ​។
 
ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
លំពែង​ក៏​មាន​នាទី​ផលិត​អ័រម៉ូន​ជា​ច្រើន​សម្រាប់​គ្រប់​គ្រង់​ដល់​ការ​ផលិត​អាំង​ស៊ុ​យ​លី​ន ព្រមទាំង​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។ ដូច្នេះ​បើសិនជា​លំពែង​មាន​បញ្ហា អ្នក​ពិតជា​អាច​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ​។
 
ចង្អោ និង​ក្អួត
ចាប់តាំងពី​លំពែង​មាន​នាទី​ផលិត​អ័រម៉ូន​មក​សម្រាប់​បំបែក​ជាតិ​ខ្លាញ់​មក បើសិនជា​វា​មិន​អាច​ធ្វើការ​បាន​ល្អ​ទេ​នោះ វា​អាច​នឹង​រំខាន​ដល់​ដំណើរ​ការណ៍​នៃ​ការ​រំលាយ​ជាតិ​ខ្លាញ់ និង​បង្ក​ជា​អាកា​រៈ​ចង្អោ​កើតឡើង​។
 
ឈឺពោះ
ការ​ឈឺពោះ​គឺជា​អាកា​រៈ​មួយ​ដ៏​ញឹក​ញ៉ាប​នៃ​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ និង​មហារីក​លំពែង​។ ការ​ឈឺចាប់​ដោយសារ​តែ​ការ​រលាក​លំពែង​ស្រួច​ស្រាវ​តែង​កើតឡើង​ភ្លាម​ៗ ខ្លាំងក្លា និង​ឈឺ​ពេញ​នៅ​ចំ​កណ្តាល​នៃ​ពោះ​តែ​ម្តង​។
 
ស្រក​ទម្ងន់​លឿន
បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈ​ឈឺពោះ​ហើយ​ស្រក​ទម្ងន់​លឿន​ង​ទៀត វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​លំពែង​ហើយ​។ ជំងឺ​ផ្សេង​ៗ​ទៀត​ក៏​អាច​បណ្តាល​ឲ្យ​ស្រក​ទម្ងន់​លឿន​ដែរ ដូច​ជា​បញ្ហា​លើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ជាដើម ដូច្នេះ​យក​ល្អ​គួ​តែ​ឲ្យ​ពេទ្យ​ពិនិត្យ​អំពី​រឿង​នេះ​ផង​ទៅ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com