ជាតិ
សង្គមជាតិ
បាក់ឌុប៖ តាកែវមានសិស្សជាប់និទ្ទេស A ចំនួន៦៩នាក់ ភាគច្រើនមកពីវិទ្យាល័យក្នុងស្រុកសំរោង និងត្រាំកក់
24, Dec 2022 , 1:59 pm        
រូបភាព
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២នេះ តាកែវមានបេក្ខជនជាប់និទ្ទេស A សរុប៦៩នាក់ដោយភាគច្រើនមកពីវិទ្យាល័យក្នុងស្រុកសំរោង និងត្រាំកក់។ បន្ទាប់មកវិទ្យាល័យក្នុងស្រុកបាទី និងទ្រាំង មានបេក្ខជនជាប់និទ្ទេស A ចំនួន១០នាក់ដូចគ្នា។


តាមរបាយការណ៍របស់មន្ទីរអប់រំខេត្តតាកែវ ក្នុងចំណោមសិស្សជាប់និទ្ទេស A សរុប៦៩នាក់នោះមាន១៤នាក់ក្នុងស្រុកសំរោង ដែលមកពីវិទ្យាល័យសម្ដេចឪ និងប៊ុនរ៉ានីហ៊ុនសែន ស្លារម៣នាក់ដូចគ្នា,វិទ្យាល័យសុខ អាន សំរោង និងអគ្គ-អង្គព្រះស្ដេចមាន២នាក់ដូចគ្នា និងវិទ្យាល័យហ៊ុន សែន អង្គប្រីយ៍,ហ៊ុន សែនស្លាគូ,ប៊ុនរ៉ានីហ៊ុនសែន ភ្នំជីសូរនិងសាលារៀនបេះដូងសម្រាប់វិជ្ជា ១នាក់ដូចៗគ្នា។
 
បន្ទាប់មកស្រុកត្រាំកក់ មានសិស្សជាប់និទ្ទេស A ចំនួន១៣នាក់ដែលមកពីវិទ្យាល័យអង្គរកា,សម្ដេចអគ្គ-អង្គតាសោមនិងសន្ដហ្វ្រង់ស្វ័រ ៣នាក់ដូចគ្នា និងវិទ្យាល័យសម្ដេចក្រុមព្រះ.អង្គរនាប ២នាក់និងវិទ្យាល័យសុខអាន លាយបូរ និងសុខអាន ១ឧសភា ១នាក់ដូចគ្នា។
 
ចំណែកឯស្រុកបាទី មានសិស្សជាប់និទ្ទេស A ចំនួន១០នាក់ ដែល៥នាក់ នៅវិទ្យាល័យ ហ៊ុនសែន ១មិថុនា ហើយវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន បាទី និងសុខអាន បាទី មាន២នាក់ដូចគ្នានិងសុខអាន ត្រាំខ្នារ មាន១នាក់។ ស្រុកទ្រាំង ក៏មានសិស្សនិទ្ទេស A ចំនួន១០នាក់ដែរ ដែលមកពីវិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល និងសុខអាន ខ្វាវ៣នាក់ដូចគ្នា,វិទ្យាល័យសុខអាន ថ្នល់បំបែក ២នាក់និងវិទ្យាល័យ សម្ដេច ហ៊ុនសែន និងសុខអានសន្លុង ១នាក់ដូចគ្នា។
 
ស្រុកដូនកែវ មានបេក្ខជននិទ្ទេស A ចំនួន៨នាក់ ដែល៧នាក់នៅវិទ្យាល័យ ជា ស៊ីមតាកែវ និង១នាក់ នៅសាលារៀនសុវណ្ណភូមិទី២៥។ រីឯស្រុកព្រៃកប្បាស មាននិទ្ទេស A ចំនួន៧នាក់ ដែល៣នាក់នៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា និង៣នាក់នៅវិទ្យាល័យអង្គរអណ្ដែត ហើយ១នាក់ នៅវិទ្យាល័យ ភ្ញីមាស។
 
ស្រុកគិរីវង់ មានសិស្សជាប់និទ្ទេស A​ ចំនួន៤នាក់ជាសិស្សស្រីទាំងអស់មកពីវិទ្យាល័យ សុខ អាន ទន្លាប់២នាក់ និងវិទ្យាល័យគិរីវង់ ២នាក់។ងាកមកស្រុកអង្គរបុរី មានជាប់និទ្ទេស A ចំនួន២នាក់មកពីវិទ្យាល័យ ហ៊ុន សែន អង្គរបុរី និង១នាក់នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារក្នុងស្រុកបុរីជលសារ។
 
គួរជម្រាបថា បេក្ខជន​ចំនួន ៩០ ៩៥០នាក់ ត្រូវជា​៧២,៣៣ភាគរយ បាន​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ៥ ធ្នូ ២០២២។ ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់ សិស្សនិទ្ទេស A មាន​១០៤៩នាក់ និទ្ទេស B មាន​៧២៣២នាក់ និទ្ទេស C មាន​១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់៕
 
 
 

Tag:
 បាក់ឌុក
 តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com