កីឡាអន្តរជាតិ
អន្តរជាតិ
គ្រួសារវីរបុរសបាល់ទាត់ប្រេស៊ីល Pele បានអបអរថ្ងៃបុណ្យណូអែល នៅក្នុងមន្ទីរពេទ្យ
26, Dec 2022 , 11:39 am        
រូបភាព
រូបភាព៖​CNNរូបភាព៖​CNN
រូបភាព៖​CNNរូបភាព៖​CNN
ក្រុមគ្រួសារវីរបុរសបាល់ទាត់ប្រេស៊ីលលោក ​Pele ថ្ងៃទី២៥ ខែធ្នូ បានប្រមូលផ្តុំគ្នានៅក្នុងមន្ទីពេទ្យ Albert Einstein នៃទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ជាទីកន្លែងដែលវីរបុរសដ៏អស្ចារ្យប្រចាំពិភពលោកវ័យ ៨២ឆ្នាំ បានសម្រាកព្យាបាលជំងឺមហារីក។ ក្រុមគ្រួសារ Pele បានចំណាយពេលបុណ្យណូអែលក្នុងមន្ទីពេទ្យ។



បើតាមរបាយការណ៍នៃការព្យាបាលរបស់វេជ្ជបណ្ឌិតនៃមន្ទីពេទ្យ Sao Paulo បាននិយាយថា ជំងឺមហារីករបស់លោក Pele បានវិវត្តស្ថិតក្នុងស្ថានភាពដ៏គួរឱ្យបារម្ភ ​ដោយតម្រូវឱ្យមានការថែទាំងកាន់ច្រើនទាក់ទងនឹងមុខងារខ្សោយតម្រងនោម និងបេះដូង។ 
 
«ស្ទើរតែទាំងអស់គ្នា រីករាយបុណ្យណូអែល ការដឹងគុណ ការស្រលាញ់ ការរួបរួមគ្នា ក្រុមគ្រួសារ ខ្លឹមសារនៃបុណ្យណូអែល។ យើងអរគុណសម្រាប់ការស្រលាញ់និងការព្រួយបារម្ភដែលអ្នកទាំងអស់បានផ្ញើមក។»។ នេះបើតាមការសរសេរបង្ហោះលើបណ្តាញសង្គម Instagram ជាមួយរូបភាពក្នុងបន្ទប់មន្ទីពេទ្យពីសំណាក់អ្នកស្រី Kely Nascimento កូនស្រីរបស់លោក Pele។
 
វីរបុរសបាល់ទាត់ប្រេស៊ីលដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup ៣លើក ជាមួយក្រុមជម្រើសជាតិប្រេស៊ីល មួយរយៈពេលចុងក្រោយ បានចំណាយពេលវេលាព្យាបាលជំងឺដុំសាច់ក្នុងពោះវៀន នាមន្ទីរពេទ្យ Israelita Albert Einstein ក្នុងទីក្រុង Sao Paulo។ លោក Pele វ័យ ៨២ឆ្នាំ មានជំងឺមហារីកពោះវៀនតាំងពីឆ្នាំ ២០២១ ហើយលោកក៏បានវះកាត់យកដុំសាច់ក្នុងខែកញ្ញា៕
 
 

Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com