ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី (ខេមបូឌា)៖ ទំនួលខុសត្រូវសង្គម និងការការពារបរិស្ថានជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា
26, Dec 2022 , 4:51 pm        
រូបភាព
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមួយ ក្នុងចំណោមគ្រឹះស្ថានឈានមុខនៅព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ធុងសម្រាម និងសម្ភារសិក្សាមួយចំនួនជូនចំពោះអង្គការកុមារឃ្លាំងលើដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
 
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា៖ «យើងម្នាក់ៗសុទ្ធតែមានកិច្ចការងារដែលត្រូវធ្វើជាប្រចាំ ប៉ុន្តែទោះជាយ៉ាងណា ទំនួលខុសត្រូវសង្គម និងការការពារបរិស្ថានគឺជាអ្វីដែលយើងមិនអាចមើលរំលង ព្រោះវាជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា»។


 
លោកបាន​បន្ថែមថា៖ «ជាក់ស្តែងដូចជា អិលអូអិលស៊ី នៅពេលនេះ បើទោះបីជាយើងមមាញឹកក្នុងការខិតខំផ្តល់ជូនសេវាដ៏ល្អជូនអតិថិជនឱ្យទទួលបានភាពងាយស្រួល និងអត្ថប្រយោជន៍ខ្ពស់ប្រកបដោយភាពរីកចម្រើន ក៏យើងពុំដែលភ្លេចពីការចូលរួមក្នុងសកម្មភាពការងារសង្គម និងចូលរួមគាំទ្រការការពារបរិស្ថាននោះដែរ ហើយយើងក៏សង្ឃឹមថាក្មេងៗជំនាន់ក្រោយរបស់យើង នឹងមានស្មារតីក្នុងការរួមចំណែកកសាងសង្គមជាតិរបស់យើងទាំងអស់គ្នាឱ្យកាន់តែល្អប្រសើរ តាមរយៈទំនួលខុសត្រូវសង្គម និងបរិស្ថាននេះផងដែរ»។ 
 
អ្នកស្រី កែវ សម្រិត អ្នកគ្រប់គ្រងទូទៅរបស់ អង្គការកុមារឃ្លាំងលើក៏បានមានប្រសាសន៍ឱ្យដឹងថាអង្គការកុមារឃ្លាំងលើបានបង្កើតមកនៅឆ្នាំ ២០១៣ និងបានជួយកុមារជាច្រើនឱ្យទទួលបានការបណ្តុះបណ្តាលលើជំនាញផ្សេងៗរួមមាន៖ ភាសាខ្មែរ ភាសាអង់គ្លេស របាំ ការយល់ដឹងអំពីសុខភាព និងការផ្គត់ផ្គង់ជាអាហារមួយចំនួនផងដែរ។
 
អ្នកស្រីបានបន្ថែមទៀតថា អ្នកស្រីមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែល អិលអូអិលស៊ី បានចូលរួមគាំទ្រ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ធុងសម្រាម និងសម្ភារសិក្សាផ្សេងទៀតជូនមកក្មេងៗ ក៏ដូចជាសម្រាប់អង្គការកុមារឃ្លាំងលើបានប្រើប្រាស់បម្រើប្រយោជន៍រួមសម្រាប់សហគមន៍យើងឱ្យកាន់តែបានច្រើនជាងមុនបន្ថែមទៀត។ 
 


គួរបញ្ជាក់ដែរថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ 
 
អំពីអិលអូអិលស៊ី (ខេមបូឌា)

បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ អិលអូអិលស៊ី មាន៖ 
  • ទ្រព្យសកម្មសរុប ប្រមាណ ១.៤៧០​ លានដុល្លារអាមេរិក ដែលកើនឡើង ​២០% ធៀបនឹងឆ្នាំ២០២១។ 
  • ផលបត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៤៨ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ​២០% ធៀបនឹងឆ្នាំ២០២១។ 
  • សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៧៦០ លានដុល្លារអាមេរិក ដែលកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២១។ 
  • បុគ្គលិកសរុបមានចំនួនជាង​ ៣.៥០០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជនប្រមាណ ៣៥ ម៉ឺននាក់ និង​បម្រើសេវាប្រាក់បញ្ញើជូនអតិថិជនប្រមាណ ៥២ ម៉ឺននាក់៕










អត្ថបទពាណិជ្ជកម្ម
 
 

© រក្សាសិទ្ធិដោយ thmeythmey.com