ជាតិ
អត្ថបទពាណិជ្ជកម្ម
PLOVTECH SOLUTIONS បានបើកឱ្យដំណើរការវេទិកាចុះបញ្ជីតម្លៃលើប្រព័ន្ធឌីជីថលជាផ្លូវការ
28, Dec 2022 , 2:22 pm        
រូបភាព
ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា អាជីវកម្មជាច្រើនបានបន្តទទួលយកការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនការលក់សម្រាប់អាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។
 
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Ireland Base Tech, Plovtech Solutions បានចាប់ផ្តើមកម្មវិធីមួយដែលមានឈ្មោះថា OurpriceList (OPLIO)។ បើតាមលោកបណ្ឌិត Ken Gabriel នាយកសាជីវកម្មសកលរបស់ Plovtech Solutions OPLIO  នេះគឺជាវេទិកាចុះបញ្ជីតម្លៃអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអាជីវកម្ម ឬអង្គការចែករំលែកផលិតផល ឬចុះបញ្ជីតម្លៃសេវាកម្ម ដោយសុវត្ថិភាពក្នុងពេលវេលាជាក់ស្តែង។​
 


ការពង្រីកខ្លួន តាមរយៈឌីជីថលក្នុងប្រទេសយ៉ាងឆាប់រហ័ស និងការរីករាលដាលនៃការប្រើប្រាស់ស្មាតហ្វូន កំពុងជួយរហូតដល់មួយភាគបី នៃចំនួនប្រជាជនកម្ពុជា ទទួលបានអ៊ីនធឺណិតគ្រប់កន្លែង និងប្រើប្រាស់ជាពិសេស Facebook និងតេឡេក្រាម ដែល៨០ ភាគរយ គឺប្រើប្រាស់តាមរយៈទូរស័ព្ទដៃ។ នេះបើយោងតាមការសិក្សាឆ្នាំ ២០១៥ ដែលផ្តល់មូលនិធិដោយ USAID និងមូលនិធិ Asia Foundation។
 
ដូច្នេះ OPLIO ផ្តល់ឱ្យអាជីវកម្ម ក៏ដូចជាអតិថិជនរបស់ពួកគេ នូវប្រព័ន្ធផ្សព្វផ្សាយអន្តរកម្មសម្រាប់ការទទួលបានតម្លៃនៃផលិតផល ក្នុងពេលវេលាជាក់ស្តែង។
 
លក្ខណៈពិសេសរបស់កម្មវិធីរួមមានដូចខាងក្រោម៖ 
  • ការចូលប្រើរបស់ពាណិជ្ជករ
ការចូលប្រើប្រាស់ប្រកបដោយសុវត្ថិភាព សម្រាប់ពាណិជ្ជករ ដើម្បីធ្វើបច្ចុប្បន្នភាពកម្រងព័ត៌មានអាជីវកម្ម និងអាចឱ្យអ្នកគ្រប់គ្រង ចូលពិនិត្យ ឬ កែប្រែ Website ជាពិសេសតាមរយៈទូរស័ព្ទដៃ Android និង IOS ។
  • យុទ្ធសាស្ត្រចុះបញ្ជីតម្លៃ
Oplio ប្រើប្រាស់បច្ចេកទេសកំណត់តម្លៃ ដើម្បីជួយឱ្យអ្នកវិភាគគ្រប់ផលិតផលរបស់អ្នក និងរាយតម្លៃឱ្យបានត្រឹមត្រូវ។
  • តារាងតម្លៃពេលវេលាពិត
ផ្តល់បញ្ជីតម្លៃ ពេលវេលាពិតប្រាកដ ជាមួយអតិថិជនរបស់អ្នក អនុញ្ញាតឱ្យអ្នក អាចកែសម្រួលតម្លៃភ្លាមៗ នៅពេលណាដែលតម្លៃផ្លាស់ប្តូរ។
  • អាចប្រើប្រាស់តាមរយៈ SCAN ME
ផ្ដល់ជូននូវ Dedicated Scan Me Page ជាមួយនឹង Unique Shop និងផលិត QR, Instore Scanning សម្រាប់អតិថិជន។
  • អាចប្រើប្រាស់រូបភាពតាមចិត្ត
បង្ហោះរូបភាពផលិតផលរបស់អ្នកទាំងអស់ រួមទាំងបញ្ជី និងតម្លៃ។
  • អាចទំនាក់ទំនងមកជំនួយបច្ចេកទេសឥតគិតថ្លៃ
ពាណិជ្ជករ Oplio នឹងរីករាយជាមួយការគាំទ្រផ្នែកបច្ចេកទេសដោយឥតគិតថ្លៃ និងការបណ្តុះបណ្តាលដោយបុគ្គលិកបច្ចេកទេសវិជ្ជាជីវៈរបស់យើង តាមរយៈអ៊ីនធឺណិត 24/7។
  • អាចប្រើប្រាស់សាកល្បងឥតគិតថ្លៃ
OPLIO ផ្តល់ជូនរយៈពេលសាកល្បងឥតគិតថ្លៃ ៣០ ថ្ងៃ សម្រាប់ពាណិជ្ជករ។ ប្រសិនបើអ្នកប្រើប្រាស់ហើយមិនពេញចិត្ត ក្នុងរយៈពេល ៦០ថ្ងៃ ដំបូងនៃការទិញរបស់អ្នក ក្រុមការងារនឹងសងប្រាក់អ្នកវិញនូវចំនួនទាំងអស់។
  • ចំនួនអ្នកទស្សនា


Oplio នឹងផ្តល់ឱ្យរូបថត នៃអ្វីដែលកំពុងកើតឡើងឥឡូវនេះ នៅក្នុងពិភពអាជីវកម្មរបស់អ្នក​។ Oplio កត់ត្រារាល់ការចូលមើលហាងរបស់អ្នក ក៏ដូចជាការរាប់ផលិតផលរបស់អ្នក ហើយបុគ្គលិក អ្នកអាចមានសិទ្ធិក្នុងការសួរ ឬឆ្លើយអំពីអ្វីដែលបានកើតឡើងពីមុន និងរក្សាកំណត់ត្រាអំពីហេតុផល នៃប្រជាប្រិយភាពផលិតផលនីមួយៗ។
 
Plovtech Solution បានណែនាំកម្មវិធីទូរស័ព្ទជាច្រើន នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៧។ អ្នកបង្កើតកម្មវិធីគេហទំព័រដែលមានមូលដ្ឋាននៅអៀរឡង់ គឺជាអ្នកប្រឹក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏ជាដៃគូជាមួយ Cambodianess online Sports Application CAMSPORT ផងដែរ។
 
លោក Gabriel បានបន្ថែម៖ «ការច្នៃប្រឌិតនេះ នឹងផ្តល់ជូនម្ចាស់អាជីវកម្មខ្នាតតូច នូវឱកាសដើម្បីធ្វើជាម្ចាស់ និងគ្រប់គ្រងវេទិកាផ្ទាល់ខ្លួនដោយខ្លួនឯង និងបង្កើតក្រុមតាមរយៈអនឡាញផ្ទាល់របស់ពួកគេ»។ លោក Gabriel បានពន្យល់បន្ថែមថា៖ «ឥឡូវនេះ អតិថិជន នឹងអាចប្រើប្រាស់អ៊ីនធឺណិត ដើម្បីចូលមើលតម្លៃផលិតផល ហើយអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីមិនត្រឹមតែប្រៀបធៀបតម្លៃប៉ុណ្ណោះទេ ថែមទាំងអាច​កុម្ម៉ង់ទិញ ក្នុងហាងពីផ្ទះរបស់ពួកគេបានទៀតផង។ ពួកគេ ក៏អាចប្រើប្រាស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook ដើម្បីបង្ហោះ Stories ជារូបថត និងវីដេអូ អំពីផលិតផលរបស់ពួកគេ ពីក្រុមរបស់ពួកគេ ហើយចែករំលែករឿងរ៉ាវទាំងនោះទូទាំងប្រទេស និងទូទាំងពិភពលោក» ៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com