កីឡាជាតិ
ជាតិ
ពហុកីឡដ្ឋានជាតិមរតកតេជោ កំណត់តម្លៃសំបុត្រផ្ញើយានជំនិះ នាជំនួបកម្ពុជា ស្វាគមន៍ប៊្រុយណេ
28, Dec 2022 , 2:37 pm        
រូបភាព
ទិដ្ឋភាពទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
ទិដ្ឋភាពទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ត្រូវស្វាគមន៍ ក្រុមប៊្រុយណេ នៅថ្ងៃទី២៩ ខែធ្នូ ក្នុងពូល A នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សម្រាប់ជំនួបក្រុមទាំងពីរ នាពហុកីឡដ្ឋានជាតិមរតកតេជោ ក៏បានកំណត់តម្លៃផ្ញើយានជំនិះទៀតផង។


យោងទៅលើការផ្សាយរបស់ហ្វេសប៊ុកពហុកីឡដ្ឋានជាតិមរតកតេជោ ទំហំដីប្រមាណជាង ៨.២២ហិតា នៅក្នុងពហុកីឡដ្ឋាន​ បានត្រៀមសម្រាប់ធ្វើជាកន្លែងផ្ញើកង់ ម៉ូតូ និងរថយន្ដ។  តម្លៃផ្ញើ ត្រូវបានកំណត់ច្បាស់ ដោយកង់ តម្លៃ១០០០៛, ម៉ូតូ ២០០០៛ និងឡាន ៤០០០៛។ 
 
ហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានផ្សាយថា ប្រសិនជាតម្លៃផ្ញើយានជំនិះ ត្រូវបានយកលើសតម្លៃកំណត់ខាងលើ អ្នកគាំទ្រ អាចទំនាក់ទំនងទៅអ្នករៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះបាន។
 
គួរបញ្ជាក់ថា​ ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយ ជម្រើសជាតិប៊្រុយណេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:០០ល្ងាច។ ការប្រកួតបន្ទាប់របស់កម្ពុជា​ ត្រូវជួបជាមួយជម្រើសជាតិថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com