ជាតិ
២៥ខេត្ត/រាជធានី
អគ្គិភ័យឆាបឆេះកាស៊ីណូនៅប៉ោយប៉ែត មិនទាន់រលត់ ខណៈទំហំខូចខាតមិនប៉ាន់ស្មានបាន
29, Dec 2022 , 8:51 am        
រូបភាព
អគ្គិភ័យ​ឆាបឆេះ អគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club នៅប៉ោយប៉េត។ រូបថត ហ្វេសប៊ុកលោក គាត ហ៊ុល
អគ្គិភ័យ​ឆាបឆេះ អគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club នៅប៉ោយប៉េត។ រូបថត ហ្វេសប៊ុកលោក គាត ហ៊ុល
ហេតុការណ៍អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអធ្រាត្រយប់ថ្ងៃទី២៩ ខែធ្នូ មិនទាន់រលត់ឡើយមកដល់ពេលនេះ។
 
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីតាមទូរសព្ ថា លោកកំពុងដឹកនាំអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងបន្តឆាបឆេះ។ រីឯអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ថា លោកមិនទាន់មានរបាយការណ៍ផ្លូវការ អំពីការរងផលប៉ះពាល់ទាំងជីវិតមនុស្ស និងការខូចខាតផ្សេងៗនោះឡើយ។
 
 
បើតាមរបាយការណ៍បឋមដែលលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មាន Fresh News នាព្រឹកនេះ មនុស្សយ៉ាងហោចណាស់១០នាក់ហើយដែលត្រូវបានរកឃើញថា ស្លាប់ រីឯ៣០នាក់ទៀតរបួស៕

 

© រក្សាសិទ្ធិដោយ thmeythmey.com