ជាតិ
សង្គមជាតិ
លោក ភូ លិ អស់តំណែងពីអភិបាលរងខេត្តកែប ក្រោយផ្ទុះព័ត៌មានថា ស្រវឹងហើយប្រើហិង្សាលើស្រ្តីម្នាក់
31, Dec 2022 , 10:40 am        
រូបភាព
លោក ភូ លិ ឡើងថ្លែងក្នុងពិធី ដែលលោក ត្រូវបានផ្ទេរពីតំណែងអភិបាលរងខេត្តកំពត ទៅកាន់តំណែងជាអភិបាលរងខេត្តកែប កាលពីឆ្នាំ២០២០។ រូបពីហ្វេសប៊ុក៖ នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
លោក ភូ លិ ឡើងថ្លែងក្នុងពិធី ដែលលោក ត្រូវបានផ្ទេរពីតំណែងអភិបាលរងខេត្តកំពត ទៅកាន់តំណែងជាអភិបាលរងខេត្តកែប កាលពីឆ្នាំ២០២០។ រូបពីហ្វេសប៊ុក៖ នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
តាមសំណើរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីបញ្ចប់តំណែងលោក ភូ លិ ពីអភិបាលរងខេត្តកែប។


 
លោក ភូ លិ អស់តំណែង ក្រោយមានព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ថា លោក ស្រវឹង ហើយបានយកកែវស្រា ទៅវាយស្រ្តីម្នាក់ត្រង់ម្តុំត្របកភ្នែកឲ្យបែកជាង១០ថ្នេរ។ ព័ត៌មាន ផ្សាយទៀតថា លោក ថែមទាំងព្យាយាមបៀតបៀនលើស្រ្តីដទៃថែមទៀត។ លោក ប្រព្រឹត្តអំពើនេះ ពេលទៅចូលរួមពិធីជប់លៀងឡើងតំណែងប្រធានថ្មីនៃមន្ទីរបរិស្ថានខេត្តកែប៕ 
 

Tag:
 ភូ លិ
© រក្សាសិទ្ធិដោយ thmeythmey.com