ជាតិ
អន្តរជាតិ
ចិន ជាប្រទេសមានកងទ័ពសកម្មច្រើនបំផុត 
×![]()
តាមទិន្នន័យចុះផ្សាយលើវេបសាយ World Population Review ប្រទេសដែលមានប្រជាជនច្រើនជាងគេទាំងបីនៅលើពិភពលោកក៏មានកងទ័ពសកម្មច្រើនជាងគេរាប់តាមលំដាប់ដូចគ្នាដែរ។ ចិនជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងពិភពលោក និងមានកងកម្លាំងយោធាសកម្មធំជាងគេ បន្ទាប់ពីឥណ្ឌា និងអាម៉េរិក។
កងទ័ពសកម្ម ត្រូវបានសម្គាល់ថាជាបុគ្គលិកយោធាជាប់កាតព្វកិច្ចសកម្ម ធ្វើការពេញម៉ោង និងស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងមូលដ្ឋានទ័ព។ ទ័ពសកម្មអាចចេញប្រតិបត្តិការគ្រប់ពេលដែលប្រទេសជាតិត្រូវការ។ កងទ័ពសកម្ម មិនដូចកងទ័ពបម្រុងយោធាឡើយ ខណៈអ្នកទាំងនោះជាបុគ្គលដែលមានតួនាទីយោធាផង និងមានអាជីពស៊ីវិលផង។
តាមទិន្នន័យរបស់វេបសាយ World Population Review ចិនជាប្រទេសមានកងកម្លាំងប្រដាប់អាវុធសកម្មដ៏ធំបំផុតនៅលើពិភពលោក ដោយមានប្រហែល២លាននាក់ ក្នុងឆ្នាំ ២០២២។
ប្រទេសទាំង ១០ ដែលមានកងទ័ពសកម្មច្រើនបំផុតក្នុងឆ្នាំ ២០២២ រួមមានដូចជា៖
១. ចិនមាន២ ១៨៥ ០០០នាក់
២. ឥណ្ឌាមាន១ ៤៥៥ ៥៥០នាក់
៣. អាម៉េរិកមាន១ ៣៨៨ ១០០នាក់
៤. កូរ៉េខាងជើងមាន១ ២៨០ ០០០នាក់
៥. រុស្ស៊ី មាន១ ០១៤ ០០០នាក់
៦. ប៉ាគីស្ថានមាន៦៥៤ ០០០នាក់
៧. អ៊ឺរ៉ង់មាន៦១០ ០០០នាក់
៨. កូរ៉េខាងត្បូងមាន៥៩៩ ០០០នាក់
៩. វៀតណាមមាន៤៨២ ០០០នាក់
១០. អេហ្សីបមាន៤៣៨ ៥០០នាក់។
ទោះយ៉ាងណាក៏ដោយ ប្រទេសមានកងទ័ពច្រើនបំផុតក្នុងពិភពលោក មិនមានន័យថាជាប្រទេសមានកម្លាំងយោធារឹងមាំជាងគេឡើង។ ភាពខ្លាំងនៃយោធារបស់ប្រទេសមួយត្រូវអាស្រ័យលើចំនួនទ័ព ចំនួនសព្វាវុធដែលមាន និងគុណភាពសព្វាវុធផងដែរ។ វាក៏អាស្រ័យលើទំហំទឹកប្រាក់ដែលប្រទេសនីមួយៗចំណាយលើការអភិវឌ្ឍវិស័យយោធាក្នុងប្រទេសទៀតផង។ ជាក់ស្ដែង អាម៉េរិកជាប្រទេសមានកងទ័ពរឹងមាំជាងគេ និងបានចំណាយលុយច្រើនជាងគេលើវិស័យយោធារហូតដល់៨០១ពាន់លានដុល្លារ។
© រក្សាសិទ្ធិដោយ thmeythmey.com