ជាតិ
សង្គមជាតិ
លោក ហេង វុទ្ធី ឡើងជាមេប៉ូលិសខេត្តកំពង់ចាម ជំនួសលោក ឯម កុសល លោក ហេង វុទ្ធី ស្ថិតក្នុងពិធីទទួលតំណែងជាស្នងការខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
× លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្ត។ ពិធីផ្ទេរតំណែងស្នងការទៅលោក ហេង វុទ្ធី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
មុនឡើងតំណែងជាស្នងការ លោក ហេង វុទ្ធី គឺជាស្នងការរងនគរបាលខេត្តកំពង់ចាម។ រីឯលោក ឯម កុសល ក្រោយចូលនិវិត្ត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោក ជាជំនួយការរបស់សម្តេច មានឋានៈស្មើអគ្គនាយករង៕
© រក្សាសិទ្ធិដោយ thmeythmey.com