ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទឹកឃ្មុំ ព្យាបាលរាក និងរលាកក្រពះពោះវៀនល្អបំផុត 
×![]()
តើអ្នកមានដែលចាប់ផ្តើមថ្ងៃថ្មី ជាមួយនឹងការញ៉ាំទឹកឃ្មុំ លាយទឹកក្តៅឧណ្ហៗពែងដែរទេ? បើអឺចឹងមែន អ្នកកំពុងតែកាត់បន្ថយ ការប្រឈមនឹងជំងឺក្រពះពោះវៀនដូចជា រលាកក្រពះពោះវៀន រលាកក្រពះ និងរាករូសហើយ។
ម្យ៉ាងវិញទៀត ទឹកឃ្មុំ មិនត្រឹមតែការពារទេ តែអាចព្យាបាលការបង្ករោគ នៅក្រពះពោះវៀនបានទៀត។ ដូច្នេះ អ្នកអាចជំនួសស្ករ ដោយប្រើទឹកឃ្មុំ សម្រាប់កាហ្វេរបស់អ្នកហើយ ព្រោះវាមិនត្រឹមតែជួយសម្រកទម្ងន់ទេ តែអាចជាវិធីព្យាបាល បញ្ហាក្រពះពោះវៀន ដូចជា ការរាករូស និងរលាកក្រពះពោះវៀនបានដែរ។
តើទឹកឃ្មុំ ជួយអ្វីបានខ្លះទៅ?
ការរលាកក្រពះពោះវៀន ដោយសារបាក់តេរី កើតឡើងដោយសារតែបាក់តេរី តោងជាប់នឹងភ្នាសខាងលើ របស់ក្រពោះវៀន។ ទឹកឃ្ញុំ នឹងផ្តាច់ការតោងរបស់បាក់តេរីទាំងនេះ នៅលើកោសិកាពោះវៀន ដូច្នេះ វានឹងកាត់បន្ថយការបង្ករោគ និងបង្ការជំងឺនៅលើក្រពះពោះវៀនបានយ៉ាងល្អ។ យ៉ាងណាមិញ សារធាតុប្រឆាំងនឹងបាក់តេរីរបស់ទឹកឃ្មុំ ក៏ជួយធ្វើឲ្យអាការៈរាករូស ឆាប់ជាវិញបានដែរ។
នៅពេលញ៉ាំទឹកឃ្មុំ ជាមួយទឹកធម្មតា ដើម្បីបង្គ្រប់ជាតិទឹកនោះ ទឹកឃ្មុំ នឹងជួយពង្រឹងដល់ការបឺតស្រូប ជាតិប៉ូតាស្យូមក្នុងខ្លួន ហើយក៏ដើរតួនាទី ជួសជុលដល់ការខូចខាត របស់ភ្នាសពោះវៀន តាមរយៈការភ្ញោចឲ្យដុះជាលិកាថ្មីឡើងវិញ ព្រមទាំងជួយប្រឆាំងការរលាកទៀត។ ដូច្នេះហើយ ការបញ្ចូលទឹកឃ្មុំ ទៅក្នុងរបបអាហារមិនត្រឹមតែជួយ បង្ការការបង្ករោគដោយបាក់តេរី នៅផ្លូវក្រពះពោះវៀនទេ តែក៏ជួយព្យាបាលដល់ការរាករូស និងខ្សោះជាតិទឹកផងដែរ។
របៀបប្រើប្រាស់
វិធីដ៏ល្អបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ សម្លាប់បាក់តេរីរបស់ទឹកឃ្មុំ គឺត្រូវលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយញ៉ាំវាដំបូងគេ នៅពេលព្រឹក។ ការធ្វើបែបនេះ មិនត្រឹមតែជួយច្រោះជាតិពុលក្នុងរាងកាយទេ តែក៏កាត់បន្ថយការប្រឈម នឹងការបង្ករោគនៅផ្លូវក្រពះពោះវៀនដែរ។ អ្នកអាចថែមទឹកក្រូចឆ្មារមួយស្លាបព្រាបាយទៀតដែរ បើសិនជាចង់បង្កើតជារសជាតិថ្មីទៀត។ បើសិនជាអ្នកកំពុងតែរាករូស ឬរលាកក្រពះពោះវៀនស្រាប់ ទម្លាប់ញ៉ាំទឹកឃ្មុំខាងលើនេះ ពិតជាជួយបង្គ្រប់ជាតិទឹក និងជួយព្យាបាលជំងឺនេះ តាមបែបធម្មជាតិយ៉ាងអស្ចារ្យបំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com