ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនចង់ជ្រុះសក់ គួរតែញ៉ាំរបស់ទាំងនេះ 
×![]()
សក់ គឺជាសរីរាង្គដ៏សំខាន់មួយដែរ សម្រាប់បង្ហាញភាពទាក់ទាញ ដល់មនុស្សជុំវិញខ្លួន។ យ៉ាងណាមិញ អាការៈជ្រុះសក់ តែងតែជាកង្វះខាតដ៏ធំមួយ សម្រាប់មនុស្សគ្រប់រូប ជាពិសេស យុវវ័យតែម្តង។
ដូច្នេះ បើសិនជាអ្នកគិតថា សក់របស់អ្នកជ្រុះច្រើនជាង ១០០ សរសៃក្នុងមួយថ្ងៃនោះ វាពិតជាមិនមែនរឿងធម្មតាឡើយ។ ដើម្បីប៉ះប៉ូវបញ្ហានេះ យកល្អ អ្នកគួរតែញ៉ាំអាហារ មានជីវជាតិឲ្យបានច្រើន ដើម្បីកាត់បន្ថយការជ្រុះសក់នេះ។
ស៊ុត
ដោយសារតែការសរសៃសក់ ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន ដូច្នេះ វាពិតជារឿងល្អបំផុត ដែលអ្នកគួរតែញ៉ាំ អាហារសម្បូរជាតិប្រូតេអ៊ីនឲ្យបានច្រើន។ ប្រភពដ៏ល្អបំផុត របស់ប្រូតេអ៊ីន គឺស៊ុតតែម្តង ហើយវាក៏សម្បូរទៅដោយ វីតាមីន B ដើម្បីបង្ការបញ្ហាជ្រុះសក់ដែរ។
ត្រីសម្បូរខ្លាញ់
វាមិនខុសគ្នា នឹងស៊ុតឡើយ គឺសម្បូរវីតាមីន B។ យកល្អ អ្នកគួរតែញ៉ាំត្រីសមុទ្រវិញ ព្រោះវាមិនត្រឹមតែសម្បូរប្រូតេអ៊ីនទេ តែក៏មានជាតិអាស៊ីតខ្លាញ់អូមេហ្គាបី ដើម្បីជំនួយដល់ការដុះសក់ដែរ។
សាច់គោ
ដោយសារតែសាច់គោ សម្បូរជាតិប្រូតេអ៊ីន ដូចជា វាពិតជាស័ក្តិសម សម្រាប់អាការៈជ្រុះសក់ហើយ។ ក្រៅពីនេះ សាច់គោ ក៏ជាប្រភពដ៏អស្ចារ្យ នៃជាតិស័ង្គសី និងជាតិដែក ដែលមានសារៈសំខាន់ សម្រាប់ស្បែកក្បាល និងសក់មានសុខភាពល្អដែរ។
ដំឡូងជ្វា
ដំឡូងជ្វា ល្អចំពោះសុខភាព ដោយសារតែវា មានជាតិកាបូអ៊ីដ្រាតកំផ្លេច ដែលមិនធ្វើឲ្យជាតិស្ករ ក្នុងឈាមឡើងខ្ពស់ឡើយ។ តែវីតាមីន A របស់វាវិញ គឺល្អបំផុតសម្រាប់ស្បែកក្បាល និងសរសៃសក់។
ការ៉ុត
នរណាក៏ដោយដែរថា វីតាមីន A របស់ការ៉ុត គឺល្អ ចំពោះសុខភាពភ្នែកយើង តែវាក៏ជាអង់ទីអុកស៊ីដង់ ដ៏សំខាន់មួយ សម្រាប់ជួយឲ្យសក់ក្រាស់ និងសុខភាពល្អដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com