ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីសប្បុរសធម៌ ចែកអំណោយជូនជនក្រីក្រ ចាស់ៗ នៅរមណីយដ្ឋានត្រពាំងស្នេហ៍ដាក់ដាំ
08, Jan 2023 , 8:29 am        
រូបភាព
កាលពីថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន គ្រាប់ពេជ្រ លេន៍ បានបង្កើតកម្មវិធីសប្បុរសធម៌ចែកអំណោយជូនចាស់ៗ ក្នុងទឹកដីខេត្តមណ្ឌលគីរី ធ្វើដំណើរត្រឹមតែ ២0នាទីពីទីរួមខេត្ត អ្នកទាំងអស់គ្នានឹងទៅដល់ទឹកដីនៃភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង។

តំបន់រមណីយដ្ឋានត្រពាំងស្នេហ៍ដាក់ដាំ រួមជាមួយលោក ឆាយ វីរៈយុទ្ធ និងសិល្បករជាច្រើនរូបទៀត រួមសហការជាមួយសមាគមន៍មិត្តយើងផ្តល់អំណោយជូនប្រជាជនក្រីក្រជាង ១០០គ្រួសារ នៅតំបន់នោះ។









លោក មុី រតនៈ (Mey Ratanak) ម្ចាស់គម្រោង គ្រាប់ពេជ្រ លេន៍ បានមានប្រសាសន៍ថា៖ “ទីតាំងគម្រោងមួយនេះប្រៀបដូចជាគ្រាប់ពេជ្រដែលដុះនៅខេត្តមណ្ឌលគីរីអ៊ីចឹង គឺប្រកបដោយសក្តានុពល និងភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិដែលធ្វើឲ្យខ្ញុំបាទដាក់ចិត្ត ដាក់កាយអភិវឌ្ឍគម្រោងមួយនេះយ៉ាងពេញទំហឹង។ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ម្ចាស់អំណោយទាំងអស់ និងលោក លីម ប៉ុណ្ណា ដែលបានផ្តល់អំណោយជាសម្ភារ និងសម្លៀកបំពាក់ ជូនចាស់ៗ និងក្មេងៗនៅក្នុងតំបន់នេះផងដែរ ជាពិសេសក្នុងអំឡុងពេលរដូវរងារ ធ្លាក់ខ្យល់នេះ។”


លោក ម៉ី រតនៈ (Mey Ratanak) ម្ចាស់គម្រោង គ្រាប់ពេជ្រ លេន៍

លោកអ្នកក៏អាចមានឱកាសក្លាយជាម្ចាស់ដីឡូតិ៍  រមណីយដ្ឋានត្រពាំងស្នេហ៍ដាក់ដាំផងដែរ ដែលមានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ក្នុងទឹកដីខេត្តមណ្ឌលគីរី ធ្វើដំណើរត្រឹមតែ 20នាទីពីទីរួមខេត្ត អ្នកទាំងអស់គ្នានឹងទៅដល់ទឹកដីនៃភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង
តំបន់រមណីយដ្ឋានត្រពាំងស្នេហ៍ដាក់ដាំដែលកំពុងសាងសង់បន្ថែមយ៉ាងមមាញឹក ជាមួយនឹងទេសភាពប្របមាត់បឹង ជិះទាទឹកកម្សាន្ត លេងបាល់ទះ បាល់ទាត់ អង្គុយក្នុងហាងកាហ្វេ ផ្ទះលម្ហែ ជាមួយនឹងសម្រស់ធម្មជាតិនាថ្ងៃរះ។ សូមចូលទៅកាន់គណនីតេឡេក្រាមសម្រាប់ព័ត៌មានបន្ថែម៖ https://t.me/KrobPichLand
 
សូមទស្សនាវីដេអូខាងក្រោមពីទិដ្ឋភាពនៃគម្រោងត្រពាំងស្នេហ៍ដាក់ដាំ៖
 
 

© រក្សាសិទ្ធិដោយ thmeythmey.com