ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អនុប្រធានមណ្ឌលសុខភាពអន្សាចំបក់ តាំងចិត្តផ្តល់សេវា​ដល់ពលរដ្ឋឱ្យកាន់តែល្អ
08, Jan 2023 , 12:59 pm        
រូបភាព
លោកស្រី រស់ ស្រីឌី អនុប្រធានមណ្ឌលសុភាពអន្សាចំបក់
លោកស្រី រស់ ស្រីឌី អនុប្រធានមណ្ឌលសុភាពអន្សាចំបក់
 ដោយ៖ ឈីន សុខគុន (យុវជនឃុំអន្សាចំបក់) 
 ស្រុកក្រគរ, ពោធិ៍សាត់៖ លោកស្រី រស់ ស្រីឌី អនុប្រធានមណ្ឌលសុខភាពអន្សាចំបក់ បានប្ដេជ្ញាផ្ដល់សេវាសុខភាព ឱ្យអស់ពីលទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព ពលរដ្ឋក្នុងសហគមន៍ខ្លួន​ទោះបី ខ្វះគ្រូពេទ្យជំនាញ និងថ្នាំព្យាបាល មិនគ្រប់គ្រាន់ក៏ដោយ។ បើតាមអនុប្រធានមណ្ឌលសុខភាព ក្នុងករណី អ្នកជំងឺសង្រ្គោះបន្ទាន់ ឬគ្មានលទ្ធភាពព្យាបាល មណ្ឌលសុភាពអន្សាចំបក់ មានសេវាបញ្ជូនអ្នកជំងឺភ្លាមៗ ទៅមន្ទីរពេទ្យបង្អែកស្រុក ឬខេត្តពោធិ៍សាត់។

​សព្វថ្ងៃការផ្ដល់សេវាសុខភាព ដល់ពលរដ្ឋក្នុងឃុំអន្សាចំបក់ មានលក្ខណៈល្អប្រសើរ ដោយសារតេគ្រូពេទ្យមានជំនាញច្បាស់លាស់ ជាមួយសម្ដី​សមរម្យ ដែល​ធ្វើ​ឱ្យពលរដ្ឋមានការទុកចិត្ត និងងាកមកទទួលសេវាពិនិត្យ និងថែទាំសុខភាពកើនឡើង។ លោកស្រី រស់ ស្រីឌី  ក៏លើកយកចំណុចខ្វះខាត ដែលមណ្ឌលសុខភាពអន្សាចំបក់ ត្រូវបំពេញបន្ថែម ដូចជា កង្វះគ្រូពេទ្យ និងថ្នាំព្យាបាលជាដើម។ ស្ថានភាពនេះ បានបង្កជាភាពយឺតយ៉ាវ និងលទ្ធភាពព្យាបាលអ្នកជំងឺ។ បច្ចុប្បន្នមណ្ឌលសុខភាពអន្សាចំបក់ មានគ្រូពេទ្យពេញសិទ្ធិចំនួន ៦នាក់ ដោយបានបែងចែកវេនប្រចាំការ ២៤ម៉ោងក្នុងមួយមួយសប្ដាហ៍។  អនុប្រធានមណ្ឌលសុខភាពរូបនេះ បន្ថែមដូច្នេះថា៖« នៅពេលដែលយើង ខ្វះគ្រូពេទ្យ គឺមានការលំបាកដែរ ប៉ុន្តែ យើងជួយគ្នា ទៅវិញទៅមក ធ្វើយ៉ាង ផ្ដល់សេវាដល់ពលរដ្ឋ មិនឱ្យអាក់ខាននោះទេ។ បើនិយាយ ទៅគ្រូពេទ្យមានជំនាញគ្រប់គ្រាន់ហើយ ខ្វះតែកម្លាំងបន្ថែម»។ 
ជុំវិញបញ្ហានេះ មណ្ឌលសុខភាពអន្សាចំបក់ មិនធ្លាប់បានត្រូវពលរដ្ឋរិះគន់ ឬបង្អាប់នោះទេ ដោយសារ ពួកគេ បានដឹងពីស្ថានភាពចាំបាច់ របស់មណ្ឌលសុខភាព។ ផ្ទុយទៅវិញ លោកស្រី រស់ ស្រីឌី បង្ហាញក្ដីរីករាយ នៅពេលពលរដ្ឋមួយចំនួន លើកសសើរពី ការងាររបស់ក្រុមគ្រូពេទ្យខ្លួន។  
 
តំណាងឱ្យមណ្ឌលសុខភាពអន្សាចំបក់ លោកស្រី រស់ ស្រីឌី តាំងចិត្តផ្ដលសេវាឱ្យអស់ពីលទ្ធភាព ដល់ពលរដ្ឋ ទាំងសម្ដីសម្ដៅ និងភាពជឿទុកចិត្ត។ អនុប្រធានមណ្ឌលសុខភាពរូបនេះ បានអំពាវនាវដល់ពលរដ្ឋ ជាពិសេស អ្នកមានបណ្ណក្រីក្រ និងបណ្ណ ប.ស.ស ឱ្យងាកមកទទួលសេវានៅមណ្ឌលសុខភាព កាន់ច្រើនថែមទៀត៕  
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 សេវាសុខភាព
  សុខាភិបាល
  ​ មណ្ឌលសុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com