កីឡាជាតិ
ជាតិ
AFF Cup ជើងទី១៖ ឈ្នះថៃ ១-០ អ្នកគាំទ្ររីករាយ តែម៉ាឡេស៊ីមិនទាន់កក់ក្តៅ
08, Jan 2023 , 3:59 pm        
រូបភាព
ការប្រកួតរវាងជម្រើសជាតិម៉ាឡេស៊ី និងជម្រើសជាតិថៃ នៅកីឡដ្ឋាន Bukit Jalil រូបពី AFF
ការប្រកួតរវាងជម្រើសជាតិម៉ាឡេស៊ី និងជម្រើសជាតិថៃ នៅកីឡដ្ឋាន Bukit Jalil រូបពី AFF
ក្រុមជម្រើសជាតិបាល់ទាត់ម៉ាឡេស៊ី បានយកឈ្នះថៃ លទ្ធផល ១-០ ក្នុងជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF Mitsubishi Electric cup 2022 នៅកីឡដ្ឋានជាតិ Bukit Jalil នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ លទ្ធផលនេះ ធ្វើឲ្យអ្នកគ្រាំទ្រក្រុមម្ចាស់ផ្ទះ ដែលមានចំនួនប្រមាណ ៦២៩៨៩នាក់ ពេញចិត្ត និងមិនខកបំណងក្នុងការទិញសំបុត្រទស្សនាផ្ទាល់។

កីឡករ Faisal Halim ជាអ្នកសម្រេចទីដើម្បីជួយម៉ាឡេស៊ីយកឈ្នះ ក្រុមការពារតំណែងជើងឯក ថៃ ក្នុងលទ្ធផល ១-០។ ១គ្រាប់នេះ ធ្វើឲ្យសំឡេងហ៊ោ ក្នុងកីឡដ្ឋាន Bukit Jalil ឡើងកងរំពង ព្រោះតែចំនួនអ្នកគាំទ្រយ៉ាងច្រើនកោះករ។ មួយគ្រាប់នេះ ក៏ជាកាដូខួបកំណើតវ័យ ២៥ឆ្នាំរបស់ ម្ចាស់គ្រាប់បាល់ Halim ផងដែរ។
បន្ទាប់ពីទទួលជ័យជំនះលើថៃ កីឡាករម៉ាឡេស៊ី V Ruventhiran បានអរគុណចំពោះគ្រូបង្វឹកខ្លួន លោក Kim Pan Gon ដែលបានប្រាប់ពីបច្ចេកទេស និងការរៀបចំខ្លួនត្រៀមប្រកួតឲ្យបានល្អ។


ដោយឡែក លទ្ធផល ១-០នេះ មិនបានធ្វើឲ្យម៉ាឡេស៊ី មានភាពកក់ក្ដៅ ក្នុងការឡើងទៅប្រជែងយកជើងឯកនៅឡើយទេ ព្រោះត្រូវប្រកួតជើងទី២ នៅកីឡដ្ឋាន Thammasat របស់ថៃមួយជើងទៀត។
ក្នុងជើងទី១ ក្រុមដំរីចម្បាំងថៃ មានការគ្រប់គ្រងបាល់ និងឱកាសបញ្ចប់ទីច្រើនជាងម៉ាឡេស៊ី ប៉ុន្ដែសុទ្ធតែមិនបានជោគជ័យ។ នេះ អាចថាដោយសារមានសម្ពាធចំពោះការប្រកួតក្រៅដី ម្យ៉ាងវិញទៀត ត្រូវប្រឈមមុខនិងអ្នកគាំទ្រម៉ាឡេស៊ីជាច្រើនផងដែរ។ យ៉ាងណាមិញ គ្រូជម្រើសជាតិថៃ លោក Mano Polking មិនទាន់បានបកស្រាយនៅឡើយទេ ចំពោះចំណាប់អារម្មណ៍នៃការប្រកួតនេះ។
ជម្រើសជាតិថៃ ត្រូវប្រកួតជើងទី២ ជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ក្នុងទឹកដីកីឡដ្ឋាន Thammasat។ តើក្រុមការពារតំណែងជើងឯកនេះ អាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រទេ?៕



Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com