ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា បានឧបត្ថម្ភសម្ភារបរិក្ខារដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហ៍កម្ម ដើម្បីពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាស សិក្សាដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សា។
ក្រុមហ៊ុន Smart Axiata បានផ្តល់ជូនសម្ភារ មួយចំនួនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម រួមមាន កញ្ចប់ប្រព័ន្ធអ៊ីនធឺណិត Smart @Home ចំនួន ៣ឈុត ដោយរួមជាមួយនឹងកញ្ចប់ប្រើប្រាស់សេវាកម្ម អ៊ីនធឺណិតកម្រិតលឿនបំផុតដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពេញ ទូរទស្សន៍ ៥៥អ៊ីញ ចំនួន ១ ឈុត បង្គោលភ្លើងប្រើប្រាស់ថាមពលសូឡាចំនួន ៧បង្គោល ក្តារខៀនព័ត៌មានចំនួន ៣ និងបង់អង្គុយចំនួន៧ផងដែរ។ បន្ថែមពីនេះផងដែរ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងបន្លាស់ពីម៉ាស៊ីនត្រជាក់ចំនួន ៥ គ្រឿង ដើម្បីជាជំនួយដល់ការសិក្សា និងអនុវត្តជួសជុលរបស់និស្សិតផងដែរ។
កញ្ញា ចែម ស្រីអឿន ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពសេចក្តីរីករាយក្នុងការចូលរួមចំណែករបស់ក្រុមហ៊ុន Smart ដើម្បីពង្រឹងសោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ការសិក្សាកាន់តែល្អជាងមុន។
កញ្ញាបានលើកឡើងថា « ក្រុមហ៊ុន Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការចូលរួមចំណែកលើកកម្ពស់ ក៏ដូចជាអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការចូលរួមលើកស្ទួយនៅក្នុងវិស័យសំខាន់នានា ជាពិសេសគឺវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការកសាងសមត្ថភាព និងធនធានមនុស្សសម្រាប់ជំនាញផ្សេងៗ។ យើងពិតជាមានសេចក្តីរំភើបរីករាយក្រៃលែង ដែលអាចចូលរួមក្នុងការជំរុញបទពិសោធន៍ និងបរិយាកាសសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏ដូចជាការថែរក្សាបរិស្ថាន និងសម្ភាររូបវ័ន្តនៅក្នុងបរិវេណវិទ្យាស្ថាផងដែរ»។
ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអប់រំបណ្ដុៈបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានមានប្រសាសន៍ថា«យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនSmart ដែលតែងតែមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថានឧស្សាហកម្ម ក៏ដូចជានៅតាមស្ថាប័នអប់រំនានា និងបានចូលរួមចំណែគាំទ្រ ដើម្បីពង្រឹងគុណភាពបរិយាកាសសិក្សា ក៏ដូចជាការពារបរិស្ថានផងដែរ តាមរយៈប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីបំពាក់បំពូលភ្លើងនៅតាមដងផ្លូវក្នុងបរិវេណវិទ្យាស្ថានផងដែរ។»
ក្នុងនាមជាក្រុមហ៊ុនទូរគមនាគន៍ឈានមុខគេនៅកម្ពុជា Smart Axiata តែងតែប្តេជ្ញាចិត្តក្នុងការពង្រឹងមិនត្រឹមតែគុណតម្លៃអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តក៏រួមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យសំខាន់ៗដូចជា វិស័យអប់រំ និងកីឡា បច្ចេកវិទ្យា ក៏ដូចជាការចូលរួមរក្សាបរិស្ថាន ដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងនៅកម្ពុជាផងដែរ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥“5G”ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស(Roaming) ដែលអាចប្រើបានច្រើនជាង១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យ ប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
អត្ថបទពាណិជ្ជកម្ម