ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម​
10, Jan 2023 , 10:59 pm        
រូបភាព
តើ អ្នក​ធ្លាប់មាន​អាការៈ​ល្ហិតល្ហៃ អស់កម្លាំង​ជា​ញឹកញាប់​ដែរ​ឬទេ​? បើសិន​លោក​អ្នក​មាន​ក​អាការ​ល្ហិតល្ហៃ​ញឹកញាប់​បែបនេះ វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ឈាម​របស់​អ្នក​មាន​បញ្ហា ឬ​មិន​សូវ​មាន​សុខភាព​ល្អ អ្វី​ដែល​សំខាន់​ដែល​អ្នក​គួរតែ​ធ្វើ​នោះ​គឺ​គួរ​យកចិត្តទុកដាក់​ទ​ទួល​ទាន អាហារ ដែល​សម្បូរ​ទៅដោយ​ធាតុ ដែក​ឱ្យបាន​ច្រើន ។

 
​អាហារ​ជា​ផ្នែក​មួយ ដែល​អាច​ជួយ​ពង្រឹង​អោយ​គ្រាប់​ឈាមក្រហម​របស់​អ្នក កើនឡើង​បាន ក្នុង​កម្រិត​ល្អ​ឡើងវិញ ជាពិសេស​គឺ​ពពួក​អាហារ​ដែល សម្បូរ​ទៅដោយ​ធាតុដែក​ដូចជា​៖ សាច់​ក្រហម​, ងា​វ ,​ឈាមជ្រូក ,​ថ្លើម ស៊ុត​ក្រហម ស្លឹក​បាស សណ្តែក​ក្រហម ផ្លែ​ព្រូន ល្ង និង ម្ទេស ប្លោក ។
 
​ក្រៅពី​នេះ​អាហារ​ដែល​ត្រូវ​បរិភោគ បន្ទាប់បន្សំ​មកទៀត គឺជា​ប្រភេទ ហ្វូ​ឡេត ដែល​សម្បូរ​ច្រើន ក្នុង​សាច់​ក្រហម ស្ពៃ​ប្រ៊ូ​ខូលី ទំពាំង​បារាំង ទឹកក្រូច​ស្រស់ និង ប្រភេទ​វីតាមីន B6 ដែល​មាន​ក្នុង អង្ករ​អូត អង្ករ​សម្រូប ចេក​អំបូង និង ត្របែក ។ ទន្ទឹមនឹងនេះ អ្នក​ក៏ត្រូវ​ជ្រើសរើស​នូវ​ការ បរិភោគ​ប្រភេទ វីតាមីន C សម្បូរ​ក្នុង ម្ទេស​ស្រស់ ទឹកក្រូច​ច្របាច់ ត្របែក ល្ហុង ក្រូច ប៉េង​ប៉ោះ ក្រូចឆ្មារ និង អាហារ​ប្រភេទ ទង់ដែង​មាន ដូចជា ថ្លើម តៅហ៊ូ​រឹង គ្រាប់​ផ្កាឈូករ័ត្ន ស្ករ​សូកូឡា និង ប្រូតេអ៊ីន ដែល​សម្បូរ ក្នុង​សាច់ សត្វ​នានា ។​ការបរិភោគ​អាហារ​ទាំងនេះ ឱ្យបាន​ញឹកញាប់ នឹង​ធ្វើឱ្យ​ឈាមមាន​សុខភាព​ល្អ​ប្រាសចាក​ពី​ជំងឺ ទាំងពួង និង​ធ្វើឱ្យ​រាងកាយ មាន​សុខភាព​ល្អ ទៀតផង​៕
 
 ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com