កីឡាជាតិ
ជាតិ
Soccer League៖ ៩គូសុទ្ធតែឈ្នះចាញ់ លើកលែងជំនួប Khmer United ទល់សុភីណាអេហ្វស៊ី គ្មានគ្រាប់បាល់ 
ការប្រកួតរវាងក្រុមបាល់ទាត់ Khmer United ជាមួយ សុភីណា អេហ្វស៊ី នៅទីលានបាល់ទាត់បឹងកេងកង រូបពី ស.ស.យ.ក
×![]()
ការប្រកួតនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៃពានរង្វាន់ Soccer League លើកទី៦ ក្រុមបាល់ទាត់ Khmer United ប្រកួតស្មើជាមួយ សុភីណា អេហ្វស៊ី ក្នុងលទ្ធផល 0-0។ ពេលជាមួយគ្នានេះដែរ ស.ស.យ.ក ស្រុកមុខកំពូល ដែលនៅក្នុងពូល H ដូចគ្នា បានយកឈ្នះ ក្រុមមិត្តកីឡា ៥-១។ ១០គូដំបូង មានតែជំនួបរវាង Khmer United ទល់សុភីណាអេហ្វស៊ី ទេដែលស្មើ និងគ្មានគ្រាប់បាល់ ក្រៅពីនោះសុទ្ធតែចាញ់ឈ្នះ។
ពូល E
ឈើពណ៌ អេហ្វស៊ី បានឈ្នះ Am Eng FC ក្នុងលទ្ធផល ៥-១ នៅទីលានបាល់ទាត់សកលវិទ្យាល័យអាមរិកាំងភ្នំពេញ នៅម៉ោង ២:០០ល្ងាច លុះចូលមកដល់ម៉ោង ៤:០០រសៀល ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ ឈ្នះ Chamkamorn Lion FC លទ្ធផល ២-០។
ពូល F
ក្រុមបាល់ទាត់យុវជនអ្នកតាវាំង ចាញ់សកល់វិទ្យាល័យកម្ពុជា ក្នុងលទ្ធផល៣-១ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែង នាវេលាម៉ោង ២:០០រសៀល។ នៅទីលានបាល់ទាត់ដដែរនោះ ក្លិបយុវជនស្រឡាញ់សន្ដិភាព បរាជ័យក្នុងជំនួបជាមួយ សកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងលទ្ធផល២-១ នាវេលាម៉ៅង ៤:០០រសៀល។
ពូល G
យុវជនវត្តវារិន្ទព្រែកលាប បានយកឈ្នះលើ ក្រុមអគ្គនាយកដ្ឋានរតនាគាជាតិ ក្នុងលទ្ធផល២-០ នៅទីលានបាល់ទាត់ AOIB នៅវេលាម៉ោង ២:០០រសៀល រីឯ ក្រុមបាល់ទាត់ Avatar FC លត់យុវជនក្រោម១៨ឆ្នាំ អាយអេសអាយដង្កោសែនជ័យ ក្នុងលទ្ធផល ៤-០ នាវេលាម៉ោង ៤:០០ល្ងាច។
ពូល H
ក្រុមមិត្តកីឡា ចាញ់ក្រុមបាល់ទាត់ ស.ស.យ.ក ស្រុកមុខកំពូល យ៉ាងដំណំ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង ក្នុងលទ្ធផល៥-១។ ចំណែកឯ Khmer United និងក្រុមបាល់ទាត់សុភីណា អេហ្វស៊ី បញ្ចប់ទៅក្នុងលទ្ធផលស្មើ មិនមានគ្រាប់បាល់បញ្ចូលទីដូចគ្នា៕
Tag:
បាល់ទាត់
Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com