ជាតិ
ក្រសួងទេសចរណ៍ បន្តពង្រឹងគុណភាព និងស្តង់ដាអាជីវកម្មកាណូតទេសចរណ៍កម្ពុជា
12, Jan 2023 , 7:59 pm        
រូបភាព
 កាណូតដឹកទេសចរនៅខេត្តព្រះសីហនុ។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
កាណូតដឹកទេសចរនៅខេត្តព្រះសីហនុ។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បន្តចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ដល់ទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក។ សកម្មភាពនេះ ដើម្បីបញ្ជាក់ពីសុវត្ថិភាព គុណភាព ឱ្យស្របតាមស្តង់ដា។



ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ផ្អែកលើការវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩។ ក្នុងនោះក៏មាន ការផ្តោតលើសូចនាករពីបរិស្ថាន  ការតុបតែងខាងក្នុង សុវត្ថិភាព សម្ភារប្រើប្រាស់ បុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍ជាដើម។
 
ក្រសួងទេសចរណ៍ កំពុងទទួលពាក្យស្នើសុំពីម្ចាស់អាជីវកម្មកាណូតទេសចរណ៍ ដោយបន្តចុះត្រួតពិនិត្យសុវត្ថិភាព គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម។ ទ​ន្ទឹមនឹងនោះក៏មានក្រុមហ៊ុនចំនួន៣ ដែលទទួលបានទទួលស្គាល់ពីក្រសួងទេសចរណ៍ រួមមាន ក្រុមហ៊ុន ជី ធី​ វី ស៊ី ស្ពីដកម្ពុជា - G.T.V.C Speed Cambodia (ខេត្តព្រះសីហនុ), ក្រុមហ៊ុន ប៊ូ វ៉ាស៊ី កម្ពុជា - BUVA Sea Cambodia (ខេត្តព្រះសីហនុ) និងក្រុមហ៊ុន អាយលែន ស្ពីដហ្វីរី ខេមបូឌា - Island Speed Ferry Cambodia  (ខេត្តព្រះសីហនុ)ផងដែរ។
 
សូមជម្រាបថា ក្រសួងទេសចរណ៍ បន្តលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មកាណូតទេសចរណ៍ ឱ្យមកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕
 

Tag:
 ThmeyThmey
  ក្រសួងទេសចរណ៍
 ​កាណូតទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com