កីឡាជាតិ
ជាតិ
អុកចក្រត្រង្គ៖ កម្ពុជា ឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ 
ការប្រកួតកីឡាអុកចក្រត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅកម្ពុជា។ រូបពី CAMSOC
×![]()
ការប្រកួតកីឡាអុកចក្រត្រង្គជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (SEA OUK CHAKTRANG Championship 2023) បានបញ្ចប់ទៅដោយស្ថាពរដែលការប្រកួតមានរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី៧-១២ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូកក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមកីឡាអុកចក្រត្រង្គជម្រើសជាតិកម្ពុជា ឈ្នះមេដាយច្រើនជាងគេ ពោលមេដាយសរុប៨ នាំមុខវៀតណាម មីយ៉ាន់ម៉ា ថៃ និងឡាវ។
កម្ពុជា ឈ្នះមេដាយសរុប៨ ក្នុងនោះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ៣ នាំមុខប្រទេសវៀតណាម មេដាយសរុប៧ មេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ២។ ចំណែកមីយ៉ាន់ម៉ា ឈ្នះមេដាយសរុប៣ មេដាយសមាស១ និងសំរឹទ្ធ២ ខណៈឈ្នះមេដាយសរុប៣ ប្រាក់១ និងសំរឹទ្ធ២ និងឡាវពុំទទួលបានមេដាយឡើយក្នុងការប្រកួតនេះ។
ព្រឹត្តិការណ៍នេះជាលើកដំបូងនៅកម្ពុជា ដោយមាន៦វិញ្ញាសាបានដាក់បញ្ជូលទៅក្នុងការប្រកួត។ ប្រតិភូ កីឡាករ-កីឡាការិនី សរុបចំនួន៦២នាក់ មកពីប្រាំប្រទេសក្នុងតំបន់អាស៊ាន រួមមាន វៀតណាម មីយ៉ាន់ម៉ា ថៃ ឡាវ និងកម្ពុជា ជាម្ចាស់ផ្ទះ៕ Tag:
កីឡាអុកចក្រត្រង្គ
ជើងឯកអាស៊ី
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com