ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផឹកទឹក​ផ្តល់​គុណសម្បត្តិ​អ្វីខ្លះ​ដល់​សុខភាព​?
14, Jan 2023 , 6:59 am        
រូបភាព
អ្នក​នឹង​មាន​ការភ្ញាក់ផ្អើល​ជាមួយ នឹង​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ដែល​អ្នក​នឹង​ទទួលបាន ពី​ការ​ផឹកទឹក​។​

 
១. វា​ជួយ​ក្នុងការ​សម្រក​ទម្ងន់​
 
     ការ​ផឹកទឹក អាច​ជួយ​អោយ​អ្នក​ស្រក​ទម្ងន់​បាន ដោយសារ​តែ​វា​បាន​បំផ្លាញ​នូវ ផលិតផល​ខ្លាញ់​ដែល​មាន​នៅក្នុង​ខ្លួន​។ ការ​ផឹកទឹក អាច​កាត់បន្ថយ​នូវ​ការស្រេកឃ្លាន ដែល​វា​មាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង ក្នុង​ការទប់ស្កាត់​នូវ​ចំណង់​នៃ​ការ​ទទួលទាន ដូច្នេះ​អ្នកនឹង មិនសូវ​បរិភោគ​អាហារ​ច្រើន​នោះទេ​។ លើស ពីនេះ​ទៀត នោះ​គឺថា ទឹក​គ្មាន​ផ្ទុក​កាឡូរី​ដូចជា​ភេសជ្ជៈ​ផ្សេង​ទៀត​ឡើយ ។​
 
២. វា​ជា​ការព្យាបាល​បែប​ធម្មជាតិ​មួយ ចំពោះ​អា​ការៈឈឺ​ក្បាល​
 
    ការ​ផឹកទឹក អាច​ជួយ​កាត់បន្ថយ នូវ​អារម្មណ៍​នៃ​ការឈឺចាប់​ខ្នង និង ឈឺក្បាល ដែល​កើតមាន​ដោយ សារ​តែ​កង្វះ​សារធាតុ​រាវ នៅក្នុង​ខ្លួន​។ បើទោះជា​មាន​កត្តា​ផ្សេងៗ​ទៀត ដែល​អាច​នឹង​បណ្តាលអោយ អ្នក ឈឺក្បាល ក៏​ការខ្វះ​ជាតិ​ទឹក​គឺ ជា​មូលហេតុ​ជាទូទៅ​មួយ ដែល​អាច​ធ្វើអោយ​អ្នក មាន​អា​ការៈនេះបាន ផងដែរ ។​
 
៣. ជួយ​អោយ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ នឹង ស្បែក​មាន​សុខភាព​ល្អ​
 
    អ្នក​នឹង​អាច មើលទៅ​ឃើញ​ក្មេង​ជាង​វ័យ​បាន នៅពេល​ដែល​ស្បែក​របស់​អ្នកមាន ជាតិ​ទឹកបាន​គ្រប់ គ្រាន់​។ ទឹក អាច​ផ្តល់​សំណើម​ដល់​ស្បែក និង បង្កើន​ភាពយឺត តឹង​ណែន​របស់​ពួក​វា​បាន ។​
 
៤. ជម្រុញ​អោយ​អ្នក​មាន​ភាព​ជោគជ័យ​នឹង​ការងារ​
 
    ខួរក្បាល​របស់​យើង​ម្នាក់ៗ គឺ​ភាគច្រើន ត្រូវបាន​បង្កើតឡើង​ដោយ​ទឹក ដូច្នេះ​ការ​ផឹកទឹក គឺ​អាច​ជួយ អោយ​យើង​គិត​បាន​ល្អប្រសើរ​, មាន​ភាពស្វាហាប់ និង ប្រមូលផ្តុំ​អារម្មណ៍​បានល្អ ។​
 
៥.​ធ្វើអោយ​ការ​ហាត់ប្រាណ​អ្នក កាន់តែ​ល្អប្រសើរ​
 
    ការ​ផឹកទឹក អាច​ជួយ​លៃ​តម្រូវ​សីតុណ្ហភាព​របស់​រាងកាយ ។ វា​មានន័យថា អ្នក​នឹង​មាន​អារម្មណ៍​ថា មាន​ថាមពល​ជាង​មុន នៅពេល​ដែល​អ្នក​កំពុង​ហាត់ប្រាណ​។ ទឹក​ក៏​អាច​ជួយ​ផងដែរ ក្នុង​ការផ្តល់ ថាមពល​ដល់​សាច់ របស់​អ្នក​។​
 
៦. ជួយ​ដល់​ការរំលាយ​អាហារ និង បញ្ហា​ទល់លាមក​
 
    ការ​ផឹកទឹក គឺ​អាច​បង្កើន​ដល់​សកម្មភាព​នៃ​កត្តា​មេតាបូលីស ដោយសារ​តែ​វា បាន​ជួយ​ដល់​ការរំលាយ អាហារ​នៅ​ក្រពះ​ពោះវៀន ។ សារជាតិ​ស​សៃ និង ជាតិ​ទឹក គឺ​សហកា​រណ៍​គ្នា​បាន​យ៉ាង​ល្អ ក្នុងការ​ធ្វើ អោយ អ្នក​មាន​ចលនា​ក្រពះ​ពោះវៀន បាន​ជា​រៀងរាល់ថ្ងៃ ។​
 
៧. ទប់ស្កាត់​មិន​សូវ​អោយមាន បញ្ហា​គ្រេច​ថ្លោះ និង រមួល​ក្រពើ​
 
      ការ​មាន​ផ្ទុក​នូវ កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ត្រឹមត្រូវ​ល្អ គឺ​អាច​រក្សា​អោយ​សន្លាក់ និង សាច់ដុំ​អ្នក មាន​ជាតិ​រំអិល ដូច្នេះ អ្នក​ហាក់​នឹង​មិន​សូវ កើតមាន​នូវ​បញ្ហា នៃ​ការ​គ្រេច​ថ្លោះ និង រមួល​ក្រពើ បាន​នោះ​ទេ ។​
 
៨. មិនសូវ​មាន​ជំងឺ និង មាន​អារម្មណ៍​ថា​មាន​សុខភាព​ល្អ​
 
    ការ​ផឹកទឹក អោយបាន​ច្រើន អាច​ជួយ​អ្នក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្តាសាយធំ និង ជំងឺ​ផ្សេង ៗ​ដទៃទៀត មានដូចជា ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង ជំងឺ​គាំងបេះដូង ជាដើម​។ ការ​ផឹកទឹក ដែល​មាន​បន្ថែម​ជាមួយនឹង ទឹក​ក្រូចឆ្មារ គឺ​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល នូវ​ជំងឺ​មួយចំនួន មានដូចជា ជំងឺ​ដែល​ទាក់ទង​នឹង ប្រព័ន្ធ​ដង្ហើម​, បញ្ហា​ក្រពះ​ពោះវៀន​, ជំងឺ​រលាក​គន្លាក់​ឆ្អឹង និង ជំងឺ​រលាក​សន្លាក់​ជា ដើម​។ វា​អាច​និយាយបាន​ម្យ៉ាងទៀត​ថា អត្ថប្រយោជន៍​នៃ​ការផឹក​ទឹក​នេះ គឺ​អាច​ជួយ​ធ្វើអោយ ប្រព័ន្ធ​ភាពស៊ាំ​អ្នក មាន​ភាព​ល្អប្រសើរ​ជាង​មុន​បាន​។​
 
៩. បន្ធូរ​នូវ​អារម្មណ៍​នៃ​ការ​អស់កម្លាំង​
 
    ទឹក​ត្រូវ​បាន​ប្រើ​ដោយ​រាងកាយ ក្នុង​ការជួយ​ធ្វើអោយ​វា បញ្ចេញ​នូវ​សារជាតិ​ពុល និង កាក​សំណល់ ចេញពី​ក្នុង​ខ្លួន​។ ប្រសិនបើ​រាងកាយ​អ្នក មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ជា​ឧទាហរណ៍ បេះដូង​របស់​អ្នក ត្រូវ ការ​ធ្វើការ​ច្រើន​ជាង​មុន ដើម្បី​ច្របាច់​បញ្ចេញ នូវ​ឈាម​ដែល​មាន​អុកស៊ីសែន អោយបាន​ដល់ គ្រប់ កោសិកា និង ទៅកាន់​ផងដែរ នូវ សិរីរៈ​សំខាន់ៗ ផ្សេងៗ​ទៀត ទន្ទឹមនឹងនោះ សរីរៈអ្ន​កនឹង​មានកា​រ​ហត់ នឿយ ហើយ​អ្នក​ក៏​នឹង​មាន​អា​ការៈ​នេះ​បាន​ផង​ដែរ ។​
 
១០. ទឹក​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍ល្អ​
 
    ការ​ផឹកទឹក នឹង​ជួយ​ធ្វើអោយ​រាងកាយ​អ្នក​មាន​អារម្មណ៍ល្អ  ហេតុដូចនេះ​ហើយ វា​ក៏​នឹង​ធ្វើអោយ​អ្នក មាន​អារម្មណ៍​ស្រស់ស្រាយ​បាន​ផងដែរ ។​
 
១១. កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​
 
     ទាក់ទង​ទៅនឹង​ប្រព័ន្ធ​រំលាយ​អាហារ ការសិក្សា​មួយ​ចំនួន បានបង្ហាញ​ថា ការផឹក​ទឹក​ស្អាត​ល្អ បាន​ក្នុង បរិមាណ​មួយ​ដ៏​ត្រឹមត្រូវ គឺ​អាច​ជួយ​កាត់បន្ថយ​បាន​នូវ ការ​ប្រឈម​ទៅ​នឹង​ជំងឺ​មហារីក​ប្លោកនោម និង ជំងឺមហារីក​ពោះវៀនធំ​។ ជាតិ​ទឹក គឺ​អាច​ជួយ​បង្អន់ នូវ​កំហាប់​នៃ​ភ្នាក់ងារ ដែល​បង្ក​អោយ​មាន​ជំងឺ មហារីក នៅក្នុង​ទឹកនោម និង កាត់បន្ថយ​ពេលវេលា ដែល​ពួក​វា​នឹង​ផ្សារភ្ជាប់​ខ្លួន​វា ទៅ​នឹង​ស្រទាប់​ក្នុង នៃ​ប្លោកនោម ។​
 
​តើ​អ្នក​បាន​យល់​នូវ អត្ថប្រយោជន៍ នៃ​ការ​ផឹកទឹក​ចំពោះ រាងកាយ​អ្នក​បាន​ហើយ​ឬ​នៅ បន្ទាប់​ពី​អ្នក បាន​អាន​នូវ​គុណ​ស​ម្ប​តិ្ត​របស់​វា ដូចដែល​យើង​បាន​រៀបរាប់​មកពី​ខាងលើនេះ ?

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com