កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Soccer League៖ Ziya Brand, សម្ព័ន្ធយុវជនម៉ូស្លីមកម្ពុជា, ហនុមាន.ការពារជាតិ និងកោះកុង ឈរលេខ១តាមពូលបណ្ដោះអាសន្ន
13, Jan 2023 , 3:59 pm        
រូបភាព
 ការប្រកួតរវាង ស.ស.យ.ក.ស្រុកពញាឮ  និង AI Ahly FT ក្នុងពូល C នារសៀលថ្ងៃទី១២ ខែមករា  នៅទីលាន វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា  (AIOB) រូបពី UYFC
ការប្រកួតរវាង ស.ស.យ.ក.ស្រុកពញាឮ និង AI Ahly FT ក្នុងពូល C នារសៀលថ្ងៃទី១២ ខែមករា នៅទីលាន វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIOB) រូបពី UYFC
ក្រោយឆ្លងកាត់ការប្រកួត២លើកវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ Soccer League នាថ្ងៃទី១២ ខែមករា មាន៤ក្រុមឈរកំពូលតារាងបណ្តោះអាសន្ន។ ក្រុម Ziya Brand ឈរចំណាត់ថ្នាក់លេខ១ ពូល A, ក្រុមសម្ព័ន្ធយុវជនម៉ូស្លីមកម្ពុជាលេខ១ ពូល B, ហនុមានអគ្គលេខាធិការរដ្ឋានក្រសួងការពារជាតិ លេខ១ ពូល C និង ក្រុមស.ស.យ.ក. ខេត្តកោះកុង ឈរលេខ១ពូល D។

 
ពូល A

ក្រុមបាល់ទាត់ Ziya Brand បន្ដឈ្នះប្រកួតទី២ ក្នុងពូល A ដោយប្រកួតជាមួយ ក្លិបសិក្សាភាសាបរទេសទទួលបានជោគជ័យក្នុងលទ្ធផល ១-៩ នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វេលាម៉ោង ២:០០រសៀល។ រីឯ រាជសីហ៍ ខេត្តកំពតចាញ់២ប្រកួតជាប់គ្នា ដោយប្រកួតលើកទី២ ជាមួយ ស.ស.យ.ក. ស្រុកកៀនស្វាយ បរាជ័យក្នុងលទ្ធផល ៣-០ វេលាម៉ោង ៤:00ល្ងាចនៅទីលានបាល់ទាត់ដដែរនោះ។
 
ពូល B

ក្រុមបាល់ទាត់សម្ព័ន្ធយុវជនម៉ុស្លីមកម្ពុជា ឈរចំណាត់ថ្នាក់លេខ១​ បណ្ដោះអាសន្ន បន្ទាប់ពីឈ្នះ លើសាលាបាល់ទាត់ពស់កេងកងក្នុងលទ្ធផល ៧-១ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក វេលាម៉ោង ៤:00ល្ងាច បន្ទាប់ពី ក្រុមបាល់ទាត់មិត្តចាស់ ទទួលបានជោគជ័យលើការប្រកួតជាមួយ ក្រុម Royal Bassac FC ក្នុងលទ្ធផល ៥-២ នាវេលាម៉ោង ២:០០ នៅទីលានបាល់ទាត់ដដែរ។
 
ពូល C

នៅទីលានបាល់ទាត់ AIOB វេលាម៉ោង ២:០០រសៀល ហនុមានអគ្គលេខាធិការរដ្ឋានក្រសួងការពារជាតិ បានយកឈ្នះលើ សម្ព័ន្ធសិស្ស-និស្សិតជំនីក ក្នុងលទ្ធផល៦-៣ ដែលនាំឲ្យមាន ៦ពិន្ទុក្នុងពូល។ ចំណែកស.ស.យ.ក ស្រុកពញាឮ បានឈ្នះលើកទី១ លើក្រុម Al Ahly FT ក្នុងលទ្ធ៤២ បន្ទាប់ពីចាញ់ប្រកួតដំបូងជាមួយ សម្ព័ន្ធសិស្ស-និស្សិតជំនីកកាលពីថ្ងៃទី៨ ខែមករា កន្លងទៅ។
 
ពូល D

ក្រុមបាល់ទាត់ដៃឯកច្រាំងចំរេះ រងការបរាជ័យជាលើកទី២ ក្នុងពូល D ដោយចាញ់ ក្រុមកីឡាបាល់ទាត់តំបន់សេដ្ឋកិច្ចពិសេស ក្នុងលទ្ធផល ៤-១ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង នាវេលាម៉ោង ១:៤៥រសៀល។ ចំណែកឯ ស.ស.យ.ក. ខេត្តកោះកុង បន្ដឈ្នះ ២ប្រកួតជាប់គ្នា ដោយប្រកួតលើកទី២ ឈ្នះលើ ស.ស.យ.ក. ដំរីអង្គរ ក្នុងលទ្ធផល ៣:៤៥ រសៀល៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com