ជាតិ
លោក រិន ឡូត បារម្ភចំពោះការដឹកនាំស្រុកបន្ទាយស្រី តែបេ្ដជ្ញាធ្វើឱ្យស្រុកនេះកាន់តែល្បី លោក ទៀ សីហា អភិបាលខេត្តសៀមរាប (ឆ្វេង) លោក រិន ឡូត (ស្ដាំ) ក្នុងពិធីប្រកាសតែងតាំងជាអភិបាលស្រុកបន្ទាយស្រី នាថ្ងៃទី៩ មករា។ រូបភាព៖ ហ្វេសប៊ុក ទៀ សីហា
× សៀមរាប៖ លោក រិន ឡូត ត្រូវបានប្រកាសចូលកាន់តួនាទីជាអភិបាលស្រុកបន្ទាយស្រីជាផ្លូវការ នៅថ្ងៃទី៩ មករា ជំនួសលោក ឃឹម ហ្វីណង់ ដែលឡើងជាអភិបាលរងខេត្តសៀមរាប។ ក្រៅពីភាពរីករាយជាអភិបាលថ្មី លោក រិន ឡូត ក៏បានបង្ហាញក្ដីបារម្ភខ្លះផងដែរ សម្រាប់តំណែងជាអភិបាលក្នុងស្រុកដែលល្បីឈ្មោះសុសសាយមួយនេះ។
យ៉ាងណា លោក រិន ឡូត ប្ដេជ្ញាថា លោកនឹងព្យាយាមសិក្សា និងសុំរៀនសូត្រនូវបទពិសោធន៍ពីអភិបាលចាស់ ជាមួយនឹងចក្ខុវិស័យរបស់លោក ក្នុងការបន្តអភិវឌ្ឍន៍ស្រុកបន្ទាយស្រី ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាស រវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយលោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី ដូចតទៅនេះ៖
មុនឡើងមកកាន់តួនាទីជាអភិបាលស្រុកបន្ទាយស្រី លោក រិន ឡូត ដែលមានអាយុ៤៩ឆ្នាំ ធ្លាប់បម្រើការងារសំខាន់ៗមួយចំនួន រួមមាន ជាអភិបាលរងស្រុកក្រឡាញ់ពីឆ្នាំ ២០១៩-២០២២ ជាមន្រ្តីរដ្ឋបាលហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកពួក ក្នុងឆ្នាំ ២០១៨-២០១៩។ ក្នុងវិស័យអប់រំ លោកជា នាយកវិទ្យាល័យអង្គរ ពីឆ្នាំ ២០១១-២០១៧ និងជាគ្រូឧទ្ទេស នៅសាលាគុរុកោសល្យ និងវិក្រឹតកាខេត្តសៀមរាប ពីឆ្នាំ២០០០-២០១១៕
© រក្សាសិទ្ធិដោយ thmeythmey.com