កីឡាជាតិ
ជាតិ
Royal Mayura Resort លត់ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងចាស់ដៃ
15, Jan 2023 , 3:29 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទាត់យុវជនឥន្ទ្រីខ្មៅ និង White Tiger FC នៅទីលានបាល់ទាត់ AIOB រូបពី UYFC
ការប្រកួតរវាងក្រុមបាល់ទាត់យុវជនឥន្ទ្រីខ្មៅ និង White Tiger FC នៅទីលានបាល់ទាត់ AIOB រូបពី UYFC
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៦ ធ្វើនៅថ្ងៃទី១៤ ខែមករា ២០២៣ ក្នុងពូល I , J, K និង L។ ខ្លាស (White Tiger FC) ចាញ់ ឥន្ទ្រីខ្មៅ ដោយគ្មានគ្រាប់បាល់វាយបក លទ្ធផល ៨-០ នៅទីលានបាល់ទាត់ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ចំណែក Royal Mayura Resort លត់ ក្រុមបាល់ទាត់គ្រូពេទ្យចាក់វ៉ាក់សងកូវីដ-១៩ ក្នុងលទ្ធផល ១១-១ ទីលានវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIOB)។

ពូល I
នាវេលាម៉ោង ២:០០ រសៀល Mighty Man FT ចាញ់ក្រុម ស.ស.យ.ក ខេត្តបាត់ដំបងក្នុងលទ្ធផល ១-៥ នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ លុះចូលដល់វេលាម៉ោង ៤:០០ ល្ងាច នៅទីលានបាល់ទាត់ដដែរ ក្រុម White Tiger FC ក៏បរាជ័យក្នុងជំនួបជាមួយ យុវជនឥន្ទ្រីខ្មៅ ក្នុងលទ្ធផល ០-៨។
 
ពូល J
ក្រុមបាល់ទាត់ពិស្នុការពិសិដ្ឋសុវណ្ណភូមិ យកឈ្នះលើក្រុមបាល់ទាត់សេនាស្វា អេហ្វស៊ី ក្នុងលទ្ធផល ៥-០ នាវេលាម៉ោង ២:០០ រសៀល។ ចំណែកស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ជោគជ័យលើក្រុមបាល់ទាត់ ខ្មែរស្ដារ ក្នុងលទ្ធផល ៧-១ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក វេលាម៉ោង ៤:០០ ល្ងាច។ 
 
ពូល K
ក្រុមបាល់ទាត់ Royal Mayura Resort លត់ក្រុមគ្រូពេទ្យចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ក្នុងលទ្ធផល ១១-១ នៅទីលានបាល់ទាត់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIOB) វេលាម៉ោង ៤:០០ ល្ងាច បន្ទាប់ពី យុវជនសមាគមន៍បាល់ទាត់អគ្គិសនីកម្ពុជា បានចាញ់ ក្រុម AGE FC ក្នុងលទ្ធផល ២-១ នៅទីលានបាល់ទាត់ដដែរនេះ។
 
ពូល L
នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង វេលាម៉ោង ១:៤៥ រសៀល ក្រុមបាល់ទាត់ Try All FC ចាញ់ស្រមោចក្រហម លទ្ធផល ២-១។ ដូចគ្នានេះដែរ លោក អ៊ុំ FC  បរាជ័យ ក្នុងជំនួបជាមួយ ស.ស.យ.ក. រាជធានីភ្នំពេញ ៥-១។
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com