ជាតិ
ព័ត៍មានសុខភាព
វិធី​ងាយៗ​មែន តែ​អាច​ធ្វើឱ្យ​សក់ត្រង់​បាន
15, Jan 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
មាន​មនុស្ស​ជា​ច្រើន​ខ្លាច​ការ​គៀប​សក់ត្រង់​ណាស់ ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​សក់​ពួកគេ​ខូច​បាន​។ រឿង​នេះ​ពិតជា​អីចឹង​មែន ព្រោះ​កាលណា​ប្រើប្រាស់​កម្តៅ​ខ្លាំង​ទៅលើ​សក់​នឹង​ធ្វើឱ្យ​សក់​នោះ​ខូច​បាន ប៉ុន្តែ​បើសិនជា​អ្នក​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន និង​គោរព​តាម​ការណែនាំ​របស់​ខ្ញុំ​ខាងក្រោម​នេះ អ្នក​នឹង​អាច​គៀប​សក់ត្រង់​បាន​ដោយ​មិនបាច់​ភ័យ​ថា​សក់​អាច​នឹង​ខូច​ទៀតឡើយ​។

 
ថែរក្សា​សក់​
​បើសិន​ជា​អ្នក​ត្រូវ​ទៅឱ្យគេ​អ៊ុតសក់​ត្រង់​ហើយ​នោះ យក​ល្អ​គួរតែ​ចាប់ផ្តើម​តាមរយៈ​ការ​ប្រាកដថា សក់​អ្នក​ស្អាត​ល្អ​ហើយ​ក្រោយពី​អ៊ុត​រួច និង​កាត់​បាន​ស្មើ​ល្អ​។ ចូរ​ប្រាកដថា សក់​អ្នក​បាន​ប្រើ​ក្រែម​អប់​សក់រួច និង​មាន​ជីវិត​មុន​ពេល​អ្នក​អនុញ្ញាតឱ្យ​គេ​អ៊ុតសក់​ត្រង់ និង​ចាំ​ថា សក់​ដែល​បែក​ចុង​នឹង​មើល​ទៅ​កាន់តែ​អាក្រក់​នៅពេល​សក់ត្រង់។ ដូច្នេះ អ្នក​គួរតែ​កាត់​វា​ចោល​សិន​មុន​ពេល​អ៊ុតសក់​។



​ការពារ​សក់​ពី​កម្តៅ​
​អ្នកត្រូវការ​កម្តៅ​ទើប​អាច​អ៊ុតសក់​បាន ប៉ុន្តែ​កាលណា​មាន​កម្តៅ​ខ្លាំងពេក វា​នឹង​ធ្វើឱ្យ​សក់​ខូច​បាន​។ អ្នក​អាច​ការពារ​សក់​ពី​ការខូចខាត​តាមរយៈ​ការ​លាប​ផលិតផល​ការពារ​កម្តៅ​ជាមុនសិន ចាំ​អ៊ុតសក់​ជា​ក្រោយ​។
ប្រើប្រាស់​ឆត្រ
​ចូរ​កុំ​ភ្លេច​ថា រាល់​ទឹក​គ្រប់​ប្រភេទ​នឹង​អាច​ធ្វើឱ្យ​សក់​ទៅ​ជា​រួញនិង​ផុយ​បាន ដូច្នេះ​ការ​យក​ឆត្រតាម​ខ្លួន​ជានិច្ច​នៅ​រដូវរងា និង​រដូវក្តៅ ព្រម​ទាំង​ពាក់​បូ​ជាប់​នឹង​ថ្ងាស​ដើម្បី​កុំឱ្យ​ញើស​ចេញពី​ប្រឡាក់​សក់​បាន​។
សម្អាត​ឧបករណ៍​
​រឿង​ចុងក្រោយ​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ ការ​សម្អាត​ឧបករណ៍​អ៊ុតសក់​របស់​អ្នក​ដែល​ប្រឡាក់​ចោល​ឱ្យ​ស្អាត​សិន ​ដើម្បី​អាច​ប្រើប្រាស់​នៅ​ថ្ងៃក្រោយ​ទៀត។ ដូច្នេះ! ​វា​នឹង​មាន​ភាព​ស្អាត​ជានិច្ច​រាល់​ពេល​មុន​ប្រើ​។ អ្នក​ក៏​អាច​ប្រើប្រាស់​ឧបករណ​សម្អាត​ឧបករណ៍​អ៊ុតសក់​ពិសេសៗ ឬ​ក្រណាត់​ដើម្បី​លាង​សម្អាត​ស្នាម​ប្រឡាក់​បានដែរ​៕
ប្រភព៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com