ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ឧត្ដរមានជ័យ៖ ពលរដ្ឋ ៣១០គ្រួសារ នៅឃុំគោកខ្ពស់ ទទួលបានបណ្ណក្រីក្រ
16, Jan 2023 , 1:59 pm        
រូបភាព
ដោយ៖ វ៉ាន់  រ៉ាឌី  (យុវជនគោកខ្ពស់) 

ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ ៖ ពលរដ្ឋចំនួន៣១០គ្រួសារ នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ទទួលបានបណ្ណក្រីក្រ ពីរដ្ឋាភិបាល។ បណ្ណក្រីក្រ ត្រូវបានបែកចែកជាពីរប្រភេទ គឺ «ក្រ១ និងក្រ២» ដែលទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែ តាមប្រភេទ និងស្ថានភាពគ្រួសាររៀងនីមួយៗ។

 
លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ នៃស្រុកបន្ទាយអំពិល​ លើកឡើងថា នៅក្នុងឃុំរបស់លោក មានពលរដ្ឋលំបាកច្រើន ក្នុងនោះអាជ្ញាធរបានផ្ដល់បណ្ណក្រីក្រ ដល់ពលរដ្ឋចំនួន ៣១០គ្រួសារ ដែលមានជីវភាពខ្វះខាត។ ការធ្វើបណ្ណក្រីក្រ ត្រូវឆ្លងកាត់ការសម្ភាស និតាមដានយ៉ាងម៉ត់ចត់ ដើម្បីប្រាកដថា ពួកគេពិតជាមានជីវភាពលំបាក។ លោក វ៉ាន់ ប៊ិក បន្តថាបណ្ណក្រីក្រ បានជួយដោះស្រាយបញ្ហាជីវភាពពលរដ្ឋ មួយកម្រិត ជាពិសេសធានាជូននូវការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ សម្រាប់មណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 ខេត្តឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  ស្រុកបន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com