ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ល្បែងស៊ីសង ក្នុងឃុំព្រៃគុយ ថយចុះក្រោយអាជ្ញាធរចាត់វិធានការតឹងរ៉ឹង
16, Jan 2023 , 6:09 pm        
រូបភាព
ដោយ៖  យឹម សុខជា (យុវជនឃុំព្រៃគុយ) 

ស្រុកកំពង់ស្វាយ, កំពង់ធំ ៖ សកម្មភាពល្បែងស៊ីសង ក្នុងឃុំព្រៃគុយ បានធ្លាក់ចុះ ក្នុងឆ្នាំ២០២២។ លោក សុខ ស៊ីធីម មេប៉ុស្ដិ៍ឃុំព្រៃគុយ បានឱ្យដឹងថា កសកម្មភាពប្រព្រឹត្តល្បែងស៊ីសង ថយចុះ ព្រោះអាជ្ញាធរ បានចាត់វិធានការយ៉ាងតឹងរ៉ឹង ដោយចុះអប់រំដល់ទីតាំងផ្ទាល់តែម្ដង។

  
លោក សុខ ស៊ីធីម មេប៉ុស្ដិ៍ឃុំព្រៃគុយ បានឱ្យដឹងថា​ ក្នុងអំឡុងចុងឆ្នាំ២០២២ អាជ្ញាធរ បានចាត់វិធានការចុះ អប់រំ ដល់ពលរដ្ឋដែលប្រព្រឹត្តល្បែងស៊ីសងក្នុងឃុំ ឱ្យឈប់បន្តសកម្មភាពទៀត។ ហើយសព្វថ្ងៃបញ្ហាល្បែងស៊ីសងទាំងតូចធំ ក្នុងឃុំស្ទើរតែគ្មានទៅហើយ។ 
 
លោក សុខ ស៊ីធីម  អះអាងដូច្នេះ៖ «យើងបានឱ្យពលរដ្ឋដែលជាមុខសញ្ញាលេងល្បែងធ្វើកិច្ចសន្យារួចអស់ហើយ។ យើងចុះទៅអប់រំ ហើយបើ ពួកគាត់នៅបន្តលេងទៀត យើងនឹងចុះបង្ក្រាប់»។ 
បើតាម លោក សុខស៊ីធីម ពេលកន្លងមក ក្នុងឃុំព្រៃគុយ មានករណីលួចលេងបៀរតូចតាចប៉ុណ្ណោះ។ តែក្រោយពីខាងប៉ុស្តិ៍ បានចុះអប់រំបញ្ហាទាំងនោះស្ទើរតែគ្មានទៀតទេ។ 
 
មេប៉ុស្ដិ៍រូបនេះ បានបន្ថែមថា មូលហេតុដែលការអនុវត្តវិធានការចុះអប់រំ នេះ មានប្រសិទ្ធភាព ព្រោះពលរដ្ឋក្នុងឃុំសហការជាមួយអាជ្ញាធរបានល្អ។ ជាមួយគ្នានេះ ពលរដ្ឋដែលធ្លាប់មានសកម្មភាពលែងល្បែងស៊ីសង ក៏បានស្ដាប់ការអប់រំរបស់អាជ្ញាធរផងដែរ។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 
 

Tag:
 ល្បែង
  ឃុំព្រៃគុយ
© រក្សាសិទ្ធិដោយ thmeythmey.com