ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ បញ្ហាគ្រឿងញៀនក្នុងឃុំព្រៃគុយ ថយចុះ ក្នុងឆ្នាំ២០២២
16, Jan 2023 , 9:59 pm        
រូបភាព
ដោយ៖ វិន ដាវ៉េត(យុវជនឃុំព្រៃគុយ) 

ស្រុកកំពង់ស្វយ,កំពង់ធំ ៖ បញ្ហាគ្រឿងញៀនក្នុងឃុំព្រៃគុយ បានថយចុះក្នុងចុងឆ្នាំ២០២២។ ចំពោះសមិទ្ធផលនេះ លោក សុខ ស៊ីធីម មេប៉ុស្ដិ៍ឃុំព្រៃគុយ បានប្ដេជ្ញា ថា នឹងប្រឹងប្រឺងលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងឃុំឱ្យអស់។



មេប៉ុស្ដិ៍ឃុំព្រៃគុយ បានឱ្យ​ដឹងថា បញ្ហាគ្រឿងក្នុងឃុំ បានថយចុះ ដោយសារពលរដ្ឋមានការយល់ដឹងច្រើនជាងមុន តាមរយៈយន្តការផ្សព្វផ្សាយរបស់អាជ្ញាធរ។ លោក សុខ ស៊ីធីម អះអាងដូច្នេះ៖«បញ្ហាគ្រឿងញៀននៅក្នុងភូមិពីមុនវាច្រើន តែឥឡូវមានការថយចុះព្រោះយើងបានធ្វើការផ្សព្វផ្សាយ»។ 
 
បើតាមលោក សុខ ស៊ីធីម ទោះបីជាបញ្ហាគ្រឿងក្នុងឃុំ ថយចុះ ប៉ុន្តែអាជ្ញាធរមិនលែងដៃឡើយ ដោយខិតខំ​បង្រ្កាប់បទល្មើសគ្រឿងញៀនឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ លោកមេប៉ុស្តិ៍ឃុំព្រៃគុយ ក៏បានសំណូមពរ ដល់ពលរដ្ឋ និងអាណាព្យាបាល ដែលសង្ស័យកូន ឬសាច់ញាតិ ប្រើប្រាស់គ្រឿងញៀន ត្រូវរាយការណ៍ និងសហការជាមួយអាជ្ញាធរ។
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com