ជាតិ
លោក ថាច់ សេដ្ឋា ត្រូវបាននាំខ្លួនទៅតុលាការ
16, Jan 2023 , 6:46 pm        
រូបភាព
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទាន ត្រូវបានកម្លាំងនគរបាលនាំខ្លួនតាមដីការបស់តុលាការ ពីបទចេញសែកស្អុយ កាលពីឆ្នាំ២០១៩។

 
លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ថាច់ សេដ្ឋា ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ថាច់ សេដ្ឋា ត្រូវបានចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន»។ 
 
បើតាមដីការបស់តុលាការ លោក ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្កាប់ឱ្យចូលខ្លួនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com