ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចេះ​តែ​ហើម​កជើង តើ​អាច​បណ្តាលមកពី​កត្តា​អ្វីខ្លះ​?
18, Jan 2023 , 6:59 am        
រូបភាព
សារធាតុ​រាវ គឺ​ហាក់​នឹង រត់​ចុះ​ទៅ​ផ្នែក​ខាងក្រោម​នៃ​រាងកាយ ដែល​នេះ​មានន័យ​ថា ការផ្ទុក​នូវ​សារធាតុ​រាវ ដែល​លើស​ជ្រុល​នេះ ជារឿយៗ​ត្រូវ​បាន​កើនឡើង នៅក្នុង​ប្រអប់ជើង និង កជើង​។ ការ​ដែល​ជាតិ​ទឹក​ត្រូវ​បាន​ផ្ទុក ទុក​នៅ​ក្នុង​កជើង​នេះ វា​នឹង​ធ្វើអោយ​ជើង​អ្នក​មាន​សភាព​អាក្រក់ និង មាន​ការឈឺចាប់​។

 
ការ​ហើម កជើង​នេះ ក៏​អាច បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​គ្នា​ជា​ច្រើន មាន​មួយ​ចំនួន គឺ​មាន​ភាព​ជា​បណ្តោះអាសន្ន និង មាន​ភាព​រំខាន ប៉ុន្តែ វា​មិន​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ និង ក្នុង​ករណី​ផ្សេង​ទៀត វា​អាច​ជា​សញ្ញា​ដែល​បង្ហាញ​ប្រាប់​ពី បញ្ហា​សុខភាព​ធ្ងន់ ធ្ង​រ​ណាមួយ ដែល​កំពុង​កើតមាន​ចំពោះ​អ្នក​។ ការផ្ទុក​សារធាតុ​រាវ​នេះ ជារឿយៗ នឹង​បណ្តាល អោយ​អ្នក​មាន​ការ ហើមប៉ោង​កជើង ប៉ុន្តែ​ការកើនឡើង​នៃ​ជាតិ​ខ្លាញ់ ក៏​អាច​ធ្វើអោយ កជើង​អ្នក ហើម បាន​ផង​ដែរ​។​
 
​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​
 
​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ ដែល​បង្អាក់​ដល់​តុល្យភាព​នៃ​សារធាតុ​រាវ នៅក្នុង​រាងកាយ ក៏​អាច​ធ្វើ អោយ​អ្នក​មាន​ការ​ហើម​កជើង​បានដែរ​។ មូលហេតុ​ផ្នែក​វេជ្ជសាស្ត្រ​ជាទូទៅ​មួយ​ចំនួន ដែល​បណ្តាល​អោយ កជើង អ្នក​ហើម រួមមាន​ដូចជា​៖
  • ជំងឺ​ស្លាក់​ឈាម​ក្នុង​បេះដូង ដែល​កើតមាន​ដោយសារតែ ធាតុ​រាវ​ហូរ​ត្រលប់​ចូលទៅ​ក្នុង​ចុង​អវយវៈ វិញ​។​
  • ជំងឺ​ក្រិន​ថ្លើម ដែល​ធ្វើអោយ​មាន​ការកើនឡើង​នូវ សារធាតុ​រាវ​នៅក្នុង​ពោះ និង ចុង​អវយវៈ ដូចជា​នៅ​ត្រង់ កជើង ។​
  • ការ​មាន​កំណក​ឈាម​នៅ​ក្នុង​ជើង​ផ្នែក​ខាងក្រោម ដែល​ធ្វើអោយ​កជើង និង ជើង​មាន​ភាព​ហើមប៉ោង​។​
  • ​ជំងឺ​ខ្សោយតម្រងនោម ក៏​អាច​បណ្តាលអោយ​សារធាតុ​រាវ មាន​ផ្ទុក​នៅ​នឹង​ប្រអប់ជើង និង កជើង​បាន​ផង​ដែរ ។​
  • ស្ថានភាព​ជំងឺ​ផ្នែក​វេជ្ជសាស្ត្រ​មួយចំនួន ផ្សេង​ទៀត​មាន​ដូចជា​៖  ជំងឺ​ហើម​ក្រពេញ​ទឹក​រងៃ ដែល​នេះ​ជា ការកកស្ទះ នៅក្នុង​ប្រព័ន្ធ​ទឹក​រងៃ​។
  • មានការ​ចំលងរោគ​នៅក្នុង ជើង និង ការចុះ​ខ្សោយ​នៃ​ស​សៃឈាម ដែល​ជារឿយៗ​វា​បណ្តាល​មកពី ការ​ប៉ះ ទង្គិច ឬ ការរង​របួស​ទៅ​លើស​សៃវ៉ែន ដែល​ស្ថានភាព​នេះ​ជា​ធម្មតា ធ្វើ​អោយ​ជាតិ​ត្រូវបាន​រក្សា​ទុក​ក្នុង ជើង និង ប្រអប់ជើង ៕

© រក្សាសិទ្ធិដោយ thmeythmey.com