ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ ៖ ជួសជុលផ្លូវ និងទឹកស្អាត ជាគម្រោងអទិភាពក្នុងឃុំព្រៃគុយ សម្រាប់ឆ្នាំ២០២៣
×
ដោយ៖ ខុំ ស៊ីម៉ៃ
ស្រុកកំពង់ស្វាយ,កំពង់ធំ៖ លោក ជឿន សុខុន ដែលជាមេឃុំព្រៃគុយ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ឃុំព្រៃឃុំ មានផែនការជួសជុលផ្លូវ និងដាក់ទឹកស្អាតក្នុងឃុំ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកមេឃុំ ជឿន សុខុន បានពន្យល់ថា ផ្លូវនៅក្នុងឃុំ មានការខូតខាត ដោយសារជំនន់ទឹកភ្លៀង។ ការណ៍នេះ លោក ត្រូវជួសជុលផ្លូវដែលខូតខាតទៅតាមដំណាក់កាល ដើម្បីជួយដល់ការធ្វើដំណើរពលរដ្ឋ។ រីឯ បញ្ហាទឹក សព្វថ្ងៃពលរដ្ឋឃុំ ព្រៃគុយ គ្មានទឹកស្អាតប្រើប្រាស់ឡើយ ដោយពលរដ្ឋ ត្រូវប្រើទឹកអណ្ដូង និងទឹកស្រះប្រើប្រាស់ប៉ុណ្ណោះ។
លោកមេឃុំរូប បានឱ្យដឹងថា ចំពោះបញ្ហាទឹកស្អាតនេះ រូបលោក បានធ្វើសំណើរទៅខាងមន្ទីរ និងក្រុមហ៊ុនទឹកស្អាតរួចហើយ ។ « ខាងឃុំបានដាក់សំណើរ កាលពី៣-៤ ខែមុន មិនទាន់មកដល់ទេហើយខាងឃុំនឹងធ្វើសំណើរម្ដងទៀត»។ នេះជាការអះអាងរបស់ លោក ជឿន សុខុន។
លោក ជឿន សុខុន សង្ឃឹមថា សំណើរទឹកស្អាតនេះ នឹងទទួលបានលទ្ធផលឆាប់ៗ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនក្នុងឃុំ កំពុងខ្វះទឹកប្រើប្រាស់តាមតម្រូវការ ។
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
Tag:
ឃុំព្រៃគុយ
គម្រោងអទិភាព
ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com