កីឡាអន្តរជាតិ
អន្តរជាតិ
Gary Neville៖ Arsenal នឹងមិនឈ្នះ EPL រដូវកាលនេះឡើយ ហើយបញ្ចប់ចំណាត់ថ្នាក់ក្រោម Man Utd ថែមទៀត 
×![]()
លោក Gary Neville អ្នកវិធាគកីឡាបាល់ទាត់ដ៏ល្បីប្រចាំទូរទស្សន៍ Sky Sports បាននិយាយថា Arsenal នឹងមិនឈ្នះជើងឯក Premier League រដូវកាលនេះឡើយ បើទោះបច្ចុប្បន្នពួកគេនាំមុខកំពូលតារាងក៏ដោយ។ អតីតខ្សែការពារ Manchester United និងអង់គ្លេសរូបនេះ ជឿថាកាំភ្លើងធំនឹងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ក្រោម Man City និង Man Utd ថែមទៀត។
Arsenal បានបំបាក់ក្រុម Tottenham Hotspur ក្នុងជំនួប London Derby ឬក៏ហៅថាការប្រជែងក្រុមមកពីទីក្រុងតែមួយដោយលទ្ធផល ២-០ ហើយជ័យជម្នះនេះបានរុញច្រានឱ្យក្រុមដែលដឹកនាំដោយលោក Mikel Arteta នាំមុខដាច់លើកំពូលតារាង Premier League ដល់ទៅ ៨ពិន្ទុពីលើក្រុមលេខ២ Man City។ Man City ទើបតែប្រកួតចាញ់ Man United លទ្ធផល ២-១ នៃជំនួបប្រកួត Manchester Derby ដូចគ្នា។
៨ពិន្ទុដែលកាំភ្លើងធំនាំមុខនៅកំពូលតារាង Premier League បានធ្វើឱ្យពួកគេ តាមស្មើកំណត់ត្រាការប្រកួតកាលពីឆ្នាំ ២០០៣-០៤ ដែលជារដូវកាលពួកគេឈ្នះពានរង្វាន់លីគ Premier league ចុងក្រោយដែលដឹកនាំដោយលោក Arsene Wenger។
ក្រុមបិសាចក្រហម និងមេឃខៀវ រួមជាមួយ Newcastle United កំពុងតែប្រដេញពិន្ទុតាមពីក្រោយ Arsenal និងរួមទាំងប្រជែងតំណែងក្រុមកំពូលទាំង ៤ នៃ Premier league។ ប៉ុន្តែខណៈពេលដែលមនុស្សជាច្រើនបានកំពុងតែគាំទ្រក្រុម Arsenal ដើម្បីឱ្យពួកគេបញ្ចប់ការរង់ចាំដ៏យូនៃការឈ្នះពានរង្វាន់របស់ពួកគេជិត ២០ឆ្នាំមកនេះ លោក Gary Neville វីរបុរសបាល់ទាត់បិសាចក្រហម និងជាអ្នកវិភាគបាល់ទាត់ឱ្យទូរទស្សន៍ Sky Sports ថា Arsenal នឹងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ តែប៉ុណ្ណោះ។
«ខ្ញុំមិនគិតទេថា Arsenal នឹងអាចឈ្នះពានរង្វាន់លីគកំពូលរដូវកាលនេះទេ។ Manchester City នឹងឈ្នះពានរង្វាន់លីគកំពូល ហើយខ្ញុំគិតថា Man Utd និងបញ្ចប់ចំណាត់ថ្នាក់លេខខ២។ វិភាគបែបនេះខ្ញុំដឹងថាវានឹងប៉ះពាល់ដល់អ្នកគាំទ្ររបស់ Arsenal។ ខ្ញុំពិតជាចង់ឱ្យ Arsenal ឈ្នះពានជាង Man City តែខ្ញុំគិតថាវាពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់ Premier League ហើយខ្ញុំគិតថានៅពេលទស្សនា Premier league យើងឃើញថា Man City ក្លាយជាក្រុមខ្លាំងដាច់ពី Liverpool រយៈពេលជាង ៥ឆ្នាំមកនេះ។»។ លោក Neville បានឆ្លើយទៅនឹងសំណួរអំឡុងពេលវិភាគក្នុងកម្មវិធីទូរទស្សន៍ Sky Sports។
ការប្រកួតបន្ទាប់របស់ Arsenal នឹងត្រូវជួប Man United ក្នុងការប្រកួត Premier league សប្តាហ៍ទី១៩ នៅថ្ងៃទី២២ ខែមករា បន្ទាប់ពី Man City ត្រូវទទួលក្រុម Tottenham Hotspur នៅថ្ងៃទី២០ ខែមករា៕
Tag:
Gary Neville
Arsenal
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com