អន្តរជាតិ
រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន បាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅជាយក្រុងកៀវ
18, Jan 2023 , 4:14 pm        
រូបភាព
រូបភាពយកពីសារព័ត៌មាន BBC
រូបភាពយកពីសារព័ត៌មាន BBC
រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន Denys Monastyrsky និងមនុស្សជាង១០នាក់ផ្សេងទៀត បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅជាយក្រុងកៀវភាគខាងកើត។

 
មនុស្សប្រមាណ១៦នាក់ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅក្រៅសាលាមតេយ្យមួយកន្លែង នៅជាយក្រុងកៀវភាគខាងកើត។ អ្នកបាត់បង់ជីវិតនោះ មានរដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrsky, អនុរដ្ឋមន្រ្តីទីមួយ និងលេខាធិការរបស់លោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 
 
ទន្ទឹមនេះ ក្មេងចំនួន ២រូប ក៏បានបាត់បង់ជីវិតផងដែរ ខណៈក្មេងជាង ១០នាក់ផ្សេងទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ។ មនុស្សចំនួន ២២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
 
តាមការបញ្ជាក់របស់ប្រធានប៉ូលិសជាតិអ៊ុយក្រែន លោក Ihor Klymenko នៅលើបណ្តាញសង្គម Facebook ឧទ្ធម្ភាគចក្រនោះ ជាកម្មសិទ្ធិរបស់ទីភ្នាក់ងារស្ថានភាពអាសន្នជាតិអ៊ុយក្រែន៕
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com