កីឡាជាតិ
ជាតិ
Soccer League៖ Khmer United FC លត់ក្រុមមិត្តកីឡាចាស់ដៃ ក្នុងលទ្ធផល ២៣-២
18, Jan 2023 , 4:39 pm        
រូបភាព
Khmer United FC ក្នុងជំនួបជាមួយ មិត្តកីឡា រូបពី Khmer United FC
Khmer United FC ក្នុងជំនួបជាមួយ មិត្តកីឡា រូបពី Khmer United FC
ក្រុម Khmer United FC លត់ក្រុមបាល់ទាត់មិត្តកីឡា ក្នុងលទ្ធផល ២៣-២ ក្នុងការប្រកួតសន្សំពិន្ទុពូល H នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅក្នុងពូល H។  ក្រុមបាល់ទាត់សូភីណាហ្វេស៊ី នៅក្នុងពូលជាមួយគ្នា យកឈ្នះ លើក្រុមបាល់ទាត់ ស.ស.យ.ក. ស្រុកមុខកំពូល យ៉ាងលំបាកក្នុងលទ្ធផល ១-០។



ពូល E
នាវេលាម៉ោង ២:០០ រសៀល ក្រុម Am Eng FC ចាញ់ក្រុមបាល់ទាត់ ស.ស.យ.ក. ខណ្ឌពោធិ៍សែនជ័យ ដោយគ្មានគ្រាប់បាល់វាយបក លទ្ធផល ៧-០ នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ដូចគ្នានេះ ឈើពណ៌អេហ្វស៊ី ក៏បរាជ័យ ក្នុងជំនួបជាមួយ Chamkarmon Lion FC លទ្ធផល ៣-១ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក។
 
ពូល F
ក្លិបយុវជនស្រឡាញ់សន្ដិភាព បានយកឈ្នះ លើក្រុមបាល់ទាត់យុវជនអ្នកតារាំង ក្នុងលទ្ធផល ៨-២ នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វេលាម៉ោង ៤:០០ ល្ងាច។ ចំណែកក្រុមសាកលវិទ្យាល័យកម្ពុជា ជោគជ័យក្នុងជំនួបជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងលទ្ធផល ៤-១ នៅទីលានបាល់ទាត់បឹងកេងកង នូវវេលាម៉ោងដូចគ្នា។
 
ពូល G
ក្រុម Avatar FC យកឈ្នះលើ អគ្គនាយកដ្ឋានរតនាគារជាតិ ទាំងលំបាក ក្នុងលទ្ធផល២-១ ខណៈពេល យុវជនអាយុក្រោម១៨ ISI ដង្កោសែនជ័យ ចាញ់យុវជនវារិន្ទព្រែកលាប ក្នុងលទ្ធផល ៣-០ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង។ 
 
ពូល H
ក្រុម Khmer United FC ដូចជាមិនមានការលំបាកក្នុងការយកឈ្នះ លើកក្រុមមិត្តកីឡា ក្នុងលទ្ធផល ២៣-២ នៅទីលានបាល់ទាត់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា វេលាម៉ោង៤:០០ ល្ងាច។ ចំណែកនៅម៉ោង ១:៤៥ រសៀល ក្រុមសូភីណា អេហ្វស៊ី បានយកឈ្នះលើក្រុម ស.ស.យ.ក មុខកំពូលយ៉ាងត្រដាបត្រដួស ក្នុងលទ្ធផល ១-០ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com