កីឡាអន្តរជាតិ
អន្តរជាតិ
Man City ជាប់ជាក្លិបរកចំណូលបានច្រើនបំផុតលើលោក២រដូវកាលជាប់គ្នា
19, Jan 2023 , 11:39 am        
រូបភាព
Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបានច្រើនជាងគេលើលោកពីររដូវកាល​ជាប់គ្នា ២០២០-២១ និង២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមករា។



ក្លិបរហ្សនាមមេឃខៀវក្នុងក្របខណ្ឌ Premier League អាចរកចំណូលបាន ៧៩០លានដុល្លារនៅរដូវកាល​ ២០២១-២២ លើសរដូវកាលមុនដែលពួកគេរកបាន៧១០,៨១លានដុល្លារ ដោយសារនៅមានជំងឺកូវីដ-១៩នៅឡើយ។ 
 
ចំណូលដ៏ច្រើននេះ ដោយសារ Man City កើនចំណូលពាណិជ្ជកម្មក្នុងកំណត់ត្រា Premier League ចំនូន ៤០៣លានដុល្លាររដូវកាលមុន ដោយកើនលើស៧០លានដុល្លារ បើធៀបរដូវកាល ២០២០-២១។
 
តាមរយៈចំណូលនេះ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេសក្លាយជាក្លិបរកចំណូលបានច្រើនជាងគេលើលោក ដោយនាំមុខក្លិបលេខ២ Real Madrid (៧៧១លានដុល្លារ) និងលេខ៣ Liverpool (៧០២លានដុល្លារ)។ 
 
Barcelona ដែលធ្លាប់នាំមុខគេញឹកញាប់ក្នុងតារាងក្លិបរកចំណូលបានច្រើនជាងគេរបស់ Deloitte​ បាត់ឈ្មោះពី Top 10 ស្របពេល Manchester United ស្ថិតនៅចំណាត់ថ្នាក់ទី៤ និង Paris St Germain លេខ​៥។
 
Chelsea, Tottenham Hotspur, Arsenal, West Ham United, Leicester City, Leeds United, Everton និង Newcastle United សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះរបស់ Deloitte។ ចំណោមក្លិបបាល់ទាត់ទាំង២០ដែលជាប់ឈ្មោះក្នុងបញ្ជីរបស់ Deloitte មានក្លិបចំនួន១១មកពីលីគកំពូលអង់គ្លេសដែលជាចំនួនច្រើនបំផុត៕
 

Tag:
 Manchester City
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com