ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់តំណាង UN ៖ រដ្ឋាភិបាល តែងផ្សារភ្ជាប់កិច្ចសន្ទនាជាមួយសង្គមស៊ីវិល
19, Jan 2023 , 12:09 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង និងលោក Joseph Scheuer។
ជំនួបរវាងសម្តេច ស ខេង និងលោក Joseph Scheuer។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រាបលោក Joseph Scheuer ដែលទើបត្រូវបានតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា ថា រដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ក្នុងការផ្សារភ្ជាប់កិច្ចសន្ទនាជាមួយអង្គការសង្គមស៊ីវិល តាមរយៈយន្តការធ្វើការជាមួយគ្នា។ លោក Joseph Scheuer បានចូលជួបពិភាក្សាជាមួយសម្តេច ស ខេង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ លើកឡើងថា រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ ហើយសម្ដេច លើកទឹកចិត្តឲ្យបន្តជួបជជែកគ្នារវាងភាគីទាំង២ ទៅលើកិច្ចការផ្សេងៗ ដែលនៅសេសសល់។ លោក Joseph Scheuer ថ្លែងទៅកាន់សម្តេចថា លោក ក៏បានដឹងដែរ អំពីការបន្តកិច្ចសន្ទនារវាងអង្គការសង្គមស៊ីវិលជាមួយក្រសួងមហាផ្ទៃ។ 
 
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានរៀបចំវេទិកាស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៥ឡើងវិញ ក្រោយផ្អាកអស់២ឆ្នាំកន្លងមក ដោយសារការរាលដាលជំងឺកូវីដ-១៩។ សម្តេច ស ខេង ថ្លែងក្នុងវេទិកានេះថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូ ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច៕ 
 
 
 
 
 
 
 

Tag:
 ស ខេង
  Joseph Scheuer
  UN
  សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com