កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក សរ សិទ្ធ៖ យល់ច្បាស់ពីច្បាប់ប្រកួតសូហ្វតិនីស្ន ជាឥទ្ធិពលវិជ្ជមាន
19, Jan 2023 , 3:09 pm        
រូបភាព
លោក សរ សិទ្ធ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល។ រូបពី CSTF
លោក សរ សិទ្ធ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល។ រូបពី CSTF
ដោយ:
«កាលណាស្រពេចស្រពិល ពេលអាជ្ញាកណ្តាលពិន័យយើងខុស យើងអត់ហ៊ានតវ៉ា ដោយសារយើងអត់យល់ពីច្បាប់ នឹងខាតបង់សម្រាប់យើង»។ លោក សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លើកឡើងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ នៅថ្ងៃទី១៦ ខែមករា នាមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

 
លោក សរ សិទ្ធ បន្តជំរុញឱ្យមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹក ត្រូវស្វែងយល់បន្ថែមឱ្យបានច្បាស់ពីបទបញ្ជាបច្ចេកទេសនៃការប្រកួត ដើម្បីផ្ដល់នូវទំនុកចិត្តដល់កីឡាករ-កីឡាការិនី ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអន្ដរជាតិនានា ពិសេសត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
 

មន្រ្តីសហព័ន្ធ រួមជាមួយសិក្ខាកាម ៣៦រូបដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល។ រូបពី CSTF
 
ស្របពេលដំណើរស៊ីហ្គេមនៅកម្ពុជា កាន់តែកៀកខិតជិតមកដល់ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសក្រើនរំឭកដល់មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ឱ្យបន្តសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ពីច្បាប់លក្ខន្តិកៈនៃប្រកួត ដែលជាផលវិជ្ជមានដល់កីឡាករ-កីឡាការិនី។ 
 
មិនត្រឹមមន្ត្រីអាជ្ញាកណ្តាលឡើយ ក្រុមអត្តពលិក ក៏ត្រូវយល់ច្បាស់ពីក្បួនច្បាប់កីឡាសូហ្វតិន្នីសផងដែរ ដើម្បីបង្កានៅពេលមានការពិន័យខុសអំឡុងពេលប្រកួត ដែលធ្វើឱ្យខាតបង់ពិន្ទុ។
លោក សរ សិទ្ធិ លើកឡើងថា «កាលណាយើងដឹងពីច្បាប់ ពីគោការណ៍របស់សូហ្វតិន្នីស ដល់ពេលយើងទៅធ្វើជាអាជ្ញាកណ្ដាល ឬយើងធ្វើជាគ្រូឧទ្ទេសនាម ឬបច្ចេកទេសឲ្យកីឡាករយើង ហើយកីឡាករយើង គាត់ដឹងពីច្បាប់ គាត់លេងពោរពេញទៅដោយទំនុកចិត្ដ ។ តែកាលណាកីឡាករអត់ស្គាល់ច្បាស់ គឺទៅលេង ពោរពេញដោយភាពស្រពេចស្រពិល ។ កាលណាស្រពេចស្រពិល ពេលគេពិន័យយើងខុស ក៏យើងមិនអត់ហ៊ានតវ៉ា ដោយសារយើងអត់យល់ពីច្បាប់»។
 
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ មានសិក្ខាកាមចូលរួម ៣៦រូប ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ បានរៀបចំពីថ្ងៃទី៩-១៣ ខែមករា កន្លងទៅ ដែលបង្រៀនដោយគ្រូឧទ្ទេស២រូប គឺអ្នកជំនាញជនជាតិជប៉ុន លោក OGIWARA Masato និងមន្ដ្រីបច្ចេកទេសកម្ពុជា លោក យី សារិន៕
 
 

Tag:
 កីឡាសូហ្វតិនី្នស្ន
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com