ជាតិ
អត្ថបទពាណិជ្ជកម្ម
មកទទួលយក អាំងប៉ាវសំណាង ពីការតាំងបង្ហាញរថយន្ត Jaguar និង Land Rover នៅផ្សារទំនើប AEON 3 (PRIME PLAZA ជាន់ផ្ទាល់ដី) 
×![]()
ក្រុមហ៊ុន Jaguar Land Rover Cambodia នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្តទំនើប Jaguar និង Land Rover ជាមួយការបើកបរសាកល្បងដ៏អស្ចារ្យ នៅផ្សារទំនើប AEON 3 (PRIME PLAZA ជាន់ផ្ទាល់ដី) ចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ទី ២០ ដល់ ថ្ងៃអង្គារ ទី ២៤ ខែមករា ឆ្នាំ ២០២៣ នៅវេលាម៉ោង ៩ ព្រឹក ដល់ ១០ យប់។
កម្មវិធីដ៏អស្ចារ្យនេះ នឹងមានវត្តមានកំពូលរថយន្តសេរីថ្មី Defender 130, New Range Rover, Range Rover Sport, និង Jaguar F-Pace ក្នុងគោលបំណង ផ្តល់ឱកាសជូនអតិថិជនឲ្យបានយល់ និងជ្រាបច្បាស់ពីលក្ខណៈសម្បត្តិដ៏ពិសេសនៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Jaguar និង Land Rover។
ជាមួយគ្នានេះ អតិថិជននឹងស្វែងយល់កាន់តែច្បាស់ពី សមត្ថភាព និងអានុភាព របស់រថយន្តនីមួយៗ តាមរយៈការបើកបរសាកល្បងរថយន្តដោយផ្ទាល់ ក៏ដូចជាមានឱកាសទទួលបានអាំងប៉ាវសំណាងជាច្រើន រួមមានវត្ថុអនុស្សាវរីយ៍ និងអត្ថប្រយោជន៍ផ្សេងៗ ដែលផ្តល់ជូនដោយក្រុមហ៊ុន Jaguar Land Rover Cambodia។

The New Range Rover Sport
សូមអញ្ជើញមកទស្សនា និងទទួលយកអត្ថប្រយោជន៍ទាំងអស់នេះ នៅផ្សារទំនើប AEON 3 (PRIME PLAZA ជាន់ផ្ទាល់ដី)។ សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកតាមរយៈភ្នាក់ងារលក់របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។

Defender 130

The New Range Rover
ក្រុមហ៊ុន Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Jaguar F-Pace
ព័ត៍មានបន្ថែម អំពីរថយន្ត៖
អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com