ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុអ្វីបានជាមនុស្សមួយចំនួនបែកញើសច្រើន? 
×![]()
ពេលខ្លះការបែកញើសច្រើនដោយគ្មានមូលហេតុ គឺជារឿងធម្មតានោះទេ ប៉ុន្តែករណីមួយចំនួនការបែកញើសខ្លាំងដោយគ្មានមូលហេតុនេះ អាចទាក់ទងទៅនឹងបញ្ហាសុខភាពមួយចំនួន ដូចជារោគរបេង, ជំងឺទីរ៉ូអ៊ីត, ដុំសាច់ដុះ, ប្រតិកម្មនឹងថ្នាំពេទ្យ, និងដំណើរអស់រដូវ។
ការបែកញើសនេះអាចនៅតែមួយកន្លែងឬសាយភាយ ប៉ុន្តែវាច្រើនកើតមាននៅប្រអប់ដៃ និងបាតជើង។ អ្នកក៏អាចមានការបែកញើសនៅក្លៀក ឬនៅមុខផងដែរ។ វាក៏អាចកើតមាននៅពេលបញ្ចេញកំហឹង ឬបរិភោគអាហារមានរសជាតិហឹរ។
បើទោះជាការបែកញើសខ្លាំងនេះ កើតឡើងលើមនុស្សប្រហែលជា ៣ភាគរយ នៃប្រជាជនទាំងអស់ក៏ដោយ ប៉ុន្តែមូលហេតុដែលបង្កគឺនៅមិនទាន់ច្បាស់លាស់នៅឡើយ។ បច្ចុប្បន្នយើងមានវិធីព្យាបាលមួយចំនួន ដែលចាប់ពីប្រើថ្នាំប្រឆាំងនឹងការបែកញើសរហូតដល់ការវះកាត់។ ការប្រើថ្នាំមួយចំនួន អាចជួយកាត់បន្ថយការផលិតរបស់ក្រពេញញើស ហើយការវះកាត់មួយចំនួន ក៏ធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com