ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចូលឆ្នាំចិន៖ ពេលវេលាសែន អាស្រ័យតាមទិសនៃផ្ទះ
21, Jan 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ ជនជាតិចិន ឬអ្នកមានសែស្រឡាយចិន បានចាត់ទុកពេលវេលាសែនទេវតាក្នុងថ្ងៃចូលឆ្នាំចិន ថាជារឿងសំខាន់ បន្ទាប់ពីគ្រឿងរណ្ដាប់សែន។ លោកគ្រូចិនសែ អ៊ៅ ណន ពន្យល់ថា ពេលវេលាសែនក្នុងថ្ងៃចូលឆ្នាំចិនមិនទៀងឡើយ គឺអាស្រ័យតាមទិសនៃផ្ទះ។



អ្នកមានផ្ទះបែរមុខទៅទិសខាងត្បូង អាចរៀបចំសែននៅចន្លោះម៉ោង៩:៣០នាទីដល់ម៉ោង១១ព្រឹក។ ចំពោះអ្នកមានផ្ទះបែរមុខទៅទិសខាងកើត,លិច និងខាងជើង អាចរៀបចំសែននៅចន្លោះម៉ោង៧:៣០នាទីដល់ម៉ោង១១ព្រឹក ដើម្បីទទួលបានលាភសំណាងពីទេវតាឆ្នាំថ្មី និងជៀសវាងបញ្ហាផ្សេងៗផងដែរ។ ក្រៅពីពេលវេលាសែន ត្រណម គ្រឿងរណ្ដាប់សែន មានដូចជា ឆ្នាំភ្លើង នំឡើង ក្រូច ផ្កាអង្គាសីល ត្រណម ក៏ចាំបាច់ផងដែរ ក្នុងថ្ងៃចូលឆ្នាំចិននោះ៕
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ និងលោកគ្រូចិនសែ អ៊ៅ ណន ខាងក្រោមដូចតទៅ៖



 

Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com