អន្តរជាតិ
ក្នុងឱកាសចូលឆ្នាំចិន ប្រមុខUN ផ្ញើសារជូនពរមនុស្សជាតិឱ្យមានសុខភាពល្អ វិបុលភាព និងសុភមង្គល
20, Jan 2023 , 1:59 pm        
រូបភាព
ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព Reuters
ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព Reuters
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៩ ខែមករា បានថ្លែងសារជូនពរដល់ប្រជាជនទូទាំងពិភពលោកក្នុងឱកាសចូលឆ្នាំចិន និងអរគុណចិន ដែលជាដៃគូដ៏រឹងមាំរបស់អង្គការសហប្រជាជាតិលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនេះ លោក ហ្គូតេរ៉េស ក៏បានអំពាវនាវឱ្យមានការពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពផង។

 
ចូលឆ្នាំចិន នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែមករា ដែលជាឆ្នាំទន្សាយ។ ក្នុងឱកាសនេះ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានផ្ញើសារជូនពរដល់ប្រជាជនទាំងអស់មានសុខភាពល្អ វិបុលភាព និងសុភមង្គល។ 
 
«ទន្សាយ គឺតំណាងឱ្យថាមពល និងភាពវ័យឆ្លាតក្នុងការបំពេញការងារ»។ លោកហ្គូតេរ៉េស បានលើកឡើងបែបនេះ ដោយបន្តថា នេះជាអ្វីដែលមនុស្សជាតិត្រូវការ ស្របពេលកំពុងជួបបញ្ហាលំបាក និងបញ្ហាប្រឈមផ្សេងៗ។​
 
មិនតែប៉ុណ្ណោះ ប្រមុខអង្គការសហប្រជាជាតិ ក៏បានជំរុញឱ្យពង្រឹងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពល្អប្រសើររបស់មនុស្សជាតិផងដែរ តាមរយៈការសហការរួមគ្នារបស់ប្រទេសទាំងអស់។​
 
ក្នុងឱកាសនេះផង លោកហ្គូតេរ៉េស បានអរគុណដល់ចិនសម្រាប់ភាពជាដៃគូដ៏រឹងមាំរបស់អង្គការសហប្រជាជាតិលើកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលកន្លងមកផង៕
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com