ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ក្រុមប្រឹក្សាកុមារ ជួយឱ្យសាលានាពិសី មានវិន័យល្អ និងជួយពង្រឹកគុណភាពអប់រំដល់សិស្ស
20, Jan 2023 , 6:59 pm        
រូបភាព
ក្រុមប្រឹក្សាកុមារនៃសាលាបឋមសិក្សានាពិសី ។
ក្រុមប្រឹក្សាកុមារនៃសាលាបឋមសិក្សានាពិសី ។
ដោយ៖  រុន ចន្នី ( យុវជនឃុំជីខក្រោម) 

ស្រុកស្រែអំបិល, កោះកុង៖ សាលាបឋមសិក្សានាពិសី បានបង្កើតក្រុមប្រឹក្សាកុមារក្នុងឆ្នាំ២០១៩។  កញ្ញា  ហន ស្រីម៉ៅ គ្រូបង្រៀននៅសាលានាពិសី បានឱ្យដឹងថា ក្រុមប្រឹក្សាកុមារ បានជួយឱ្យសាលាកាន់តែមានវិន័យល្អ ជាពិសេសជួយពង្រឹកគុណភាពសិក្សាក្នុងសាលាថែមទៀត។



ក្រុមប្រឹក្សាកុមារ មានសមាជិកចំនួន ៩ នាក់ ដែលត្រូវបានជ្រើសរើសសិស្សពូកែ ពីថ្នាក់ទី 1 ដល់ ថ្នាក់ទី6។ ក្រុមប្រឹក្សាកុមារ មានតួនាទី ពិនិត្យមើលវិន័យក្នុងថ្នាក់នីមួយៗ និងបែងចែកការងារគ្នាធ្វើនៅតាមផ្នែកនីមួយៗ ដូចជាមានផ្នែក អនាម័យ កីឡា សម្ភារៈ សារព័ត៌មាន បណ្ណាល័យជាដើម។ 
 
កញ្ញា ហន ស្រីម៉ៅ បានលើកឡើងថា វត្តមានក្រុមប្រឹក្សាកុមារ  បានធ្វើឱ្យសាលារៀន មានរបៀបរៀបរយ មានអនាម័យល្អ និងមានវិន័យល្អ។ កញ្ញា ហន ស្រីម៉ៅ  បញ្ជាក់ដូច្នេះ៖ «បើនៅពេលមានហេតុការណ៍ ឬព្រឹត្តិការណ៍កើតឡើងភ្លាមៗក្រុមក្រុមប្រឹក្សាកុមារ ត្រូវរាយការទៅលោកគ្រូនាយកជាប្រញាប់ ដើម្បីឱ្យលោកគ្រូជួយដោះស្រាយ។ ជាពិសេសក្រុមប្រឹក្សាកុមារ មានមានតួនាទីឃ្លាំមើលរាល់សកម្មភាពរបស់លោកគ្រូអ្នកគ្រូ ពេលកំពុងបង្រៀន ថាតើលោកគ្រូលោកគ្រូ មានសកម្មភាព វិន័យ ពាក្យសម្ដី ខុសឆ្គងណាមួយ គឺពួកគាត់ត្រូវតែកត់ត្រាចំណុចទាំងនោះ ដើម្បីកែកំហុសពេលប្រជុំចុងខែម្តងៗ»។
  

កញ្ញា ហន ស្រីម៉ៅ គ្រូបង្រៀននៃសាលាបឋមសិក្សានាពិសី ។ 

បើតាម អ្នកគ្រូ ហន ស្រីម៉ៅ ចំពោះក្រុមប្រឹក្សាកុមារ ទទួលបានចំណេះដឹងបន្ថែមពីលោកគ្រូអ្នកគ្រូ ក៏ដូចជាបទពិសោធន៍ថ្មីៗដែលផ្លាស់ប្ដូរពីលោកគ្រូអ្នកគ្រូនិងក្រុមក្រុមប្រឹក្សាកុមារ ទៅវិញទៅមក ដែលធ្វើឲ្យក្រុមក្រុមប្រឹក្សាកុមារ មានភាព មានភាពក្លាហាន និងមានភាពជាអ្នកដឹកនាំ។
 
 កុមារី អាត ស្រីអេង ជាសិស្សថ្នាក់ទី ៥ ជាសមាជិកនៅក្នុងក្រុមក្រុមប្រឹក្សាកុមារ ដែលមានតួនាទីមើលការខុសត្រូវផ្នែកអនាម័យ បានប្រាប់ថា ខ្លួនសប្បាយចិត្ត ដែលបានជួយសាលាឱ្យមានអនាម័យ និងបរិស្ថានស្អាត ។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ក្រុមប្រឹក្សាកុមារ
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com